គោលនយោបាយឯកជនភាព

| Español Europeo | Français | Français Canadien | Nederlands | Deutsche | English |

| Español Latinoamericano | Português | Português-Brasil | 简体中文 | 繁體中文 | 日本語 | 한국어 |

| ភាសាខ្មែរ | Tiếng Việt | ไทย | Türkçe | Bahasa Indonesia | हिंदीo | اردو | မြန်မာ | Cebuano |

 

WPO ប្តេជ្ញាការពារព័ត៌មានផ្ទាល់ខ្លួន និងឯកជនទាំងអស់ស្របតាមច្បាប់ បទប្បញ្ញត្តិ និងបទដ្ឋានដែលរួមមានដូចជា បទដ្ឋានដែលត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិកក្រោមច្បាប់ភាពបត់បែន និងគណនេយ្យភាពធានារ៉ាប់រងសុខភាព និងនៅចក្រភពអង់គ្លេសក្រោមច្បាប់ការពារទិន្នន័យ 1998។ ក្នុងការណី​ប្រើប្រាស់
​គេហទំព័រនេះនៅក្នុងសហភាពអឺរ៉ុប WPO ត្រូវស្ថិតក្រោមក្របខណ្ឌការពារឯកជនភាព បទប្បញ្ញត្តិការពារទិន្នន័យទូទៅ (បទបញ្ញត្តិ (EU) 2016/679) ដែលមានប្រសិទ្ធភាពគិតត្រឹមថ្ងៃទី25 ខែឧសភា ឆ្នាំ2018 និងច្បាប់ជាតិដែលអនុវត្តនូវគោលការណ៍ដែលបានរៀបរាប់។

WPO អនុវត្តតាមក្របខ័ណ្ឌការពារឯកជនភាពរបស់សហភាពអឺរ៉ុប-សហរដ្ឋអាមេរិក និងក្របខ័ណ្ឌការពារ
ឯកជនភាពស្វ៊ីស-សហរដ្ឋអាមេរិកដែលកំណត់ដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការប្រមូល ការប្រើប្រាស់ និងការរក្សាទុកព័ត៌មានផ្ទាល់ខ្លួនដែលផ្ទេរពីសហភាពអឺរ៉ុប និងប្រទេសស្វ៊ីសទៅកាន់សហរដ្ឋអាមេរិក។ WPO បានបញ្ជាក់ជូនក្រសួងពាណិជ្ជកម្មថា ខ្លួនប្រកាន់ខ្ជាប់នូវគោលការណ៍ការពារ
ឯកជនភាព។ ប្រសិនបើមានភាពផ្ទុយគ្នារវាងលក្ខខណ្ឌក្នុងកំណត់ឯកជនភាព និងគោលការណ៍ការពារឯកជនភាពនេះ នោះត្រូវយកគោលការណ៍ការពារឯកជនភាពជាអាទិភាព។ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីការពារឯកជនភាព (Privacy Shield Program) និងដើម្បីមើលវិញ្ញាបនបត្ររបស់យើង សូមចូលមើល
គេហទំព័រ https://www.privacyshield.gov/។

 

គោលនយោបាយឯកជនភាពត្រូវបានបង្កើតឡើងដើម្បីការពារសិទ្ធិឯកជនរបស់បុគ្គល។ គោលនយោបាយ​នេះពន្យល់អំពីព័ត៌មានដែលយើងត្រូវប្រមូលពីអ្នកទស្សនាគេហទំព័រនេះក្នុងអំឡុងពេលនៃទំនាក់ទំនងរបស់យើង របៀបដែលយើងប្រើប្រាស់ព័ត៌មាននោះ និងរបៀបដែលអ្នកទស្សនាអាចធ្វើបច្ចុប្បន្នភាព និងផ្ទៀងផ្ទាត់ការប្រើប្រាស់ព័ត៌មានដែលបានផ្តល់ជូននៅលើគេហទំព័រនេះ។ យើងនឹងធ្វើបច្ចុប្បន្នភាពគោលនយោបាយនេះពីពេលមួយទៅពេលមួយដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ យើងសូមលើកទឹកចិត្តអ្នកឱ្យពិនិត្យមើលឡើងវិញនូវគោលនយោបាយនេះពីពេលមួយទៅពេលមួយដើម្បីតាមដានរបៀបដែលយើងប្រើប្រាស់ និងការពារព័ត៌មានរបស់អ្នក និងបន្តកែលម្អមាតិកានៃគេហទំព័ររបស់យើង។ ប្រសិនបើយើងធ្វើការផ្លាស់ប្តូរ​សំខាន់ៗនៅក្នុងការប្រមូល ប្រើប្រាស់ និង/ឬបង្ហាញព័ត៌មានផ្ទាល់ខ្លួនដែលអ្នកផ្តល់មកឱ្យយើង យើងនឹងជូនដំណឹងដល់អ្នកដោយបង្ហោះលិខិតជូនដំណឹងច្បាស់លាស់ និងអាចមើលឃើញច្បាស់នៅលើគេហទំព័រ។ តាមរយៈការប្រើប្រាស់គេហទំព័រ អ្នកយល់ព្រមចំពោះលក្ខខណ្ឌនៃគោលនយោបាយឯកជនភាពនេះ។

គោលនយោបាយឯកជនភាព

WPO រក្សាការការពារផ្នែករដ្ឋបាល បច្ចេកទេស និងរូបវ័ន្តសមស្របដែលបានរចនាឡើងដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកស្របទៅតាមច្បាប់ពាក់ព័ន្ធ។ WPO ប្រើប្រាស់អ៊ីនគ្រីបបទដ្ឋានឧស្សាហកម្មនៅលើគេហទំព័រនេះ។ គួរឱ្យសោកស្ដាយ ការបញ្ជូនព័ត៌មានតាមរយៈអ៊ីនធឺណេតមិនមានសុវត្ថិភាពពេញលេញឡើយ។ ទោះបី WPO នឹងខិតខំអស់លទ្ធភាពដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែ WPO មិនអាចធានា
សុវត្ថិភាពទិន្នន័យរបស់អ្នកដែលបានបញ្ជូនទៅគេហទំព័រនេះឡើយ។ អ្នកត្រូវទទួលខុសត្រូវចំពោះការបញ្ជូនទាំងនេះ។

WPO នឹងមិនវាយតម្លៃកុំព្យូទ័រ ថែបប៊្លែត ឬឧបករណ៍ចល័តផ្សេងទៀតដែលអ្នកអាចប្រើដើម្បីចូលទៅកាន់
សេវាកម្មរបស់ WPO ដើម្បីគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឱ្យមានសុវត្ថិភាពឡើយ។ WPO មិនទទួលខុសត្រូវចំពោះការបាត់បង់ណាមួយដែលកើតចេញពីបញ្ហាសុវត្ថិភាព និងកង្វះខាតក្នុងការការពារទិន្នន័យដែលបណ្ដាលមកពីឧបករណ៍អេឡិចត្រូនិករបស់អ្នកផ្ទាល់ឡើយ។

 

តើយើងប្រមូលព័ត៌មានអ្វីខ្លះ?

អ្នកត្រូវចុះឈ្មោះជាមួយ WPO ដើម្បីទទួលបានសេវាកម្ម និងគេហទំព័រនេះ។ WPO អាចប្រមូលព័ត៌មានមួយចំនួនអំពីលក្ខណៈអន្តរកម្ម ដូចជាការស្ទង់មតិតាមអនឡាញ ព័ត៌មានទំនាក់ទំនង និងទម្រង់ចុះឈ្មោះ និងតាមរយៈការប្រើប្រាស់ cookies ដូចមានពន្យល់ខាងក្រោម។ ឧទាហរណ៍ ប្រសិនបើអ្នកចូលទៅកាន់
គេហទំព័រនេះដើម្បីអាន ឬទាញយកព័ត៌មានផ្សេងៗ ដូចជាព័ត៌មានអំពីស្ថានភាពសុខភាព ឬអំពីផលិតផលណាមួយរបស់ WPO នោះ WPO អាចនឹងប្រមូលព័ត៌មានអនាមិក គ្មានការរឹតត្បិត និងមិនមែនជាព័ត៌មានផ្ទាល់ខ្លួនមួយចំនួនអំពីអ្នកពីកុំព្យូទ័ររបស់អ្នក រួមបទាំងប្រភេទនៃកម្មវិធីរុករកដែលអ្នកប្រើ តំណភ្ជាប់ដែលអ្នក ជ្រើសរើស ទិន្នន័យចរាចរណ៍ ដូមែនអ៊ីនធឺណែត អាសយដ្ឋានអ៊ីធឺណិតរបស់គេហទំព័រដែលបានប្រើសម្រាប់ការចូល ទិន្នន័យទីតាំង ទំព័រដែលអ្នកបានចូលមើលនៅលើគេហទំព័រនេះ បញ្ជីវេប និងទិន្នន័យទំនាក់ទំនងផ្សេងៗទៀតផងដែរ។ ដោយអាស្រ័យលើការជ្រើសរើសរបស់អ្នក ផលិតផល និងសេវាកម្ម (ឧ. សម្រាប់សេវាកម្មសុខភាព និងឥរិយាបថ) WPO អាចប្រមូល និងដំណើរការព័ត៌មានផ្ទាល់ខ្លួនដោយមានការយល់ព្រមច្បាស់លាស់ពីអ្នក ដែលព័ត៌មានទាំងនោះអាចរួមមាន៖

  • ឈ្មោះ
  • ថ្ងៃខែឆ្នាំកំណើត / កំណត់ត្រាស្ថិតិអត្រានុកូលដ្ឋានផ្សេងៗទៀត
  • អាស័យដ្ឋានអ៊ីមែល
  • អាស័យដ្ឋានរូបវ័ន្ត/សំបុត្រ
  • លេខទូរស័ព្ទ
  • ពូជសាសន៍ ឬជាតិពិន្ធុ
  • ទំនោរផ្លូវភេទ ឬជំនឿសាសនា

លេខសម្គាល់ឯកជន/លេខសម្គាល់ទីកន្លែងស្នាក់នៅ

  • ព័ត៌មានសុខភាពផ្ទាល់ខ្លួន
  • ព័ត៌មានសុខភាពគ្រួសារ

 

តើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវប្រើប្រាស់យ៉ាងដូចម្ដេច?

និយោជករបស់អ្នកនឹងពុំអាចចូលដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលត្រូវបានរក្សាទុកនៅលើប្រព័ន្ធ WPO ឡើយ ប៉ុន្តែប្រសិនបើនិយោជករបស់អ្នកផ្តល់ជូននូវគម្រោងលើកទឹកចិត្តដែលផ្តល់រង្វាន់សម្រាប់ការបញ្ចប់កម្មវិធីអនឡាញរបស់ WPO ដោយមានការយល់ព្រមច្បាស់លាស់ពីអ្នកតាមរយៈប្រអប់ធីកនៅលើទំព័រចុះឈ្មោះ នោះ WPO អាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយនិយោជិតរបស់អ្នក ដែលរួមមានឈ្មោះរបស់អ្នក អត្តសញ្ញាណកម្មនិយោជិត និងព័ត៌មានលម្អិតនៃកម្មវិធី ឬការវាយតម្លៃលើអ៊ីនធឺណិតដែលអ្នកបានបញ្ចប់ ក៏ដូចជាកាលបរិច្ឆេទផងដែរ។ ពិន្ទុ និងចម្លើយពីកម្មវិធីអនឡាញរបស់អ្នកនឹងមិនត្រូវបានបង្ហាញ​ដល់និយោជករបស់អ្នកដែលជាផ្នែកមួយនៃគម្រោងលើកទឹកចិត្តឡើយ។

 

ប្រសិនបើនិយោជករបស់អ្នកផ្តល់ជូននូវផែនការបង្វឹក ដែលរួមមានទាំងការហៅពីគ្រូបង្វឹក WPO ដោយមានការយល់ព្រមច្បាស់លាស់ពីអ្នកតាមរយៈប្រអប់ធីកនៅលើទំព័រចុះឈ្មោះ គ្រូបង្វឹកអាចទាក់ទងអ្នកដោយប្រើប្រាស់ព័ត៌មានទំនាក់ទំនង និងចំណង់ចំណូលចិត្តដែលអ្នកផ្តល់។ និយោជករបស់អ្នកនឹងមិនទទួលបានព័ត៌មានលម្អិតណាមួយពាក់ព័ន្ធនឹងមាតិកានៃការពិភាក្សារបស់អ្នកជាមួយនឹងគ្រូបង្វឹកឡើយ ប៉ុន្តែ WPO អាចចែករំលែកជាមួយនិយោជិតនូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក រួមទាំងឈ្មោះ លេខសម្គាល់និយោជិត និងចំនួនវគ្គបង្វឹកដែលអ្នកបានបញ្ចប់ រួមទាំងកាលបរិច្ឆេទផងដែរ។

 

តើអ្វីទៅជាការផ្ទេរព័ត៌មាន?

WPO អាចផ្ទេរព័ត៌មានផ្ទាល់ខ្លួនដែលបានប្រមូលពីអ្នកទៅប្រទេសដទៃទៀតក្រៅពីប្រទេសដែលព័ត៌មាននោះត្រូវបានប្រមូលពីដំបូង។ ការផ្ទេរទាំងនេះនឹងទៅដល់មជ្ឈមណ្ឌលសេវាកម្មដែលដំណើរការដោយ WPO ឬបណ្តាញអ្នកផ្តល់សេវាណាមួយរបស់ WPO ដើម្បីផ្តល់ជូនអ្នកនូវសេវាកម្មដែលអ្នកបានស្នើសុំ។ WPO ប្រកាន់ខ្ជាប់នូវការការពារដែលចាំបាច់គ្រប់គ្រាន់សម្រាប់ការផ្ទេរជាអន្តរជាតិនូវព័ត៌មានរបស់អ្នកនៅក្រៅតំបន់​សេដ្ឋកិច្ចអឺរ៉ុប។ ប្រសិនបើអ្នកស្ថិតនៅក្នុងសហភាពអឺរ៉ុប ឬប្រទេសស្វ៊ីស នោះ WPO អាចផ្ទេរទិន្នន័យនៅក្រៅសហភាពអឺរ៉ុបដោយអនុលោមទៅតាមបទដ្ឋានដែលបានចែងដោយច្បាប់សហភាពអឺរ៉ុប លក្ខខណ្ឌគំរូ EU និង / ឬក្របខ័ណ្ឌការពារឯកជនភាព អឺរ៉ុប-សហរដ្ឋអាមេរិកសម្រាប់ការបញ្ជូនព័ត៌មានឆ្លងពីអាត្លង់ទិក​ដែលបានអនុម័ត។ សិទ្ធិចូលប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកអាចផ្តល់ជូនតែក្នុងករណី “ចាំបាច់” ដើម្បីឱ្យ WPO អាចផ្តល់សេវាកម្មរបស់ខ្លួនទៅតាមការស្នើសុំរបស់អ្នក ហើយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងមិនត្រូវបានបង្ហាញទៅបុគ្គល ឬអង្គភាពណាមួយផ្សេងទៀតដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីអ្នក ក្រៅតែពីក្នុងរបាយការណ៍សរុប ឬក្នុងសំណុំបែបបទដែលត្រូវបានលុបអត្តសញ្ញាណចោលឡើយ។

តើយើងផ្ដល់ព័ត៌មានរបស់អ្នកទៅឱ្យនរណាខ្លះ?

យើងមិនលក់អាសយដ្ឋានអ៊ីមែល ឬព័ត៌មានផ្សេងទៀតដែលបង្ហាញអត្តសញ្ញាណរបស់អ្នកទៅឱ្យភាគីទីបីឡើយ ប៉ុន្តែយើងចែករំលែកព័ត៌មានរបស់អ្នកជាមួយក្រុមហ៊ុនដែលជាផ្នែកនៃ WPO ឬជាមួយភាគីទីបីដែលបានត្រូវបានជ្រើសរើសដើម្បីបន្តគោលបំណងដែលបានកំណត់នៅក្នុងគោលនយោបាយនេះ នៅក្នុងទំនាក់ទំនងផ្សេងទៀតជាមួយអ្នក ឬនៅលើគេហទំព័រ (ឧទាហរណ៏ “letterhops” ដែលផ្ញើឱ្យអ្នកនូវការផ្សាយពាណិជ្ជកម្ម និងឯកសារព័ត៌មានបន្ថែមដែលអ្នកចាប់អារម្មណ៍)។

យើងបង្ហាញព័ត៌មានអំពីអ្នកទៅអ្នកដទៃនៅពេលដែលយើងជឿជាក់ថាយើងត្រូវបានតម្រូវដោយច្បាប់ ឬ
នីតិវិធីច្បាប់ដើម្បីឆ្លើយតបទៅនឹងការទាមទារ ឬដើម្បីការពារសិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាពរបស់ WPO ឬអ្នកដទៃ។

 

តើព័ត៌មានអ្វីខ្លះដែលចាំបាច់ត្រូវបង្ហាញ?

ស្ថិតក្នុងកាលៈទេសៈមួយចំនួន WPO អាចនឹងត្រូវរំពឹងថា នឹងបង្ហាញទិន្នន័យផ្ទាល់ខ្លួន។ កាលៈទេសៈទាំងនោះ​មានចែងក្នុងមាត្រា 6.1 នៃ GDPR ដែលកំណត់ថា ដំណើរការនេះអាចមានសុពលភាពទៅបានលុះត្រាតែស្ថិតក្នុងវិសាលភាពយ៉ាងតិចណាស់មួយក្នុងចំណោមដូចខាងក្រោម៖

  • ម្ចាស់ទិន្នន័យបានផ្តល់ការព្រមព្រៀងដល់ដំណើរការនៃទិន្នន័យផ្ទាល់ខ្លួនរបស់គាត់សម្រាប់គោលបំណងជាក់លាក់មួយ ឬច្រើន។
  • ការដំណើរការគឺចាំបាច់សម្រាប់ការអនុវត្តកិច្ចសន្យាដែលម្ចាស់ទិន្នន័យជាភាគី ឬដើម្បីចាត់វិធានការតាមសំណើរបស់ម្ចាស់ទិន្នន័យមុនពេលចុះកិច្ចសន្យា។
  • ការដំណើរការគឺចាំបាច់សម្រាប់ការអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់ដែលអ្នកគ្រប់គ្រងគឺជាម្ចាស់
    ​ទិន្នន័យ។
  • ដំណើរការមានភាពចាំបាច់ដើម្បីការពារផលប្រយោជន៍សំខាន់ៗរបស់ម្ចាស់ទិន្នន័យ ឬរូបវ័ន្តបុគ្គល
    ផ្សេងទៀត។
  • ការដំណើរការមានភាពចាំបាច់សម្រាប់ការអនុវត្តភារកិច្ចដែលធ្វើឡើងដើម្បីផលប្រយោជន៍
    សាធារណៈ ឬក្នុងការអនុវត្តសិទ្ធិអំណាចដែលបានប្រគល់ទៅឱ្យអ្នកគ្រប់គ្រង។
  • ដំណើរការមានភាពចាំបាច់សម្រាប់គោលបំណងនៃផលប្រយោជន៍ស្របច្បាប់របស់អ្នកគ្រប់គ្រង ឬ ភាគីទីបី លើកលែងតែផលប្រយោជន៍ទាំងនោះត្រូវបានបដិសេធដោយផលប្រយោជន៍ និងសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ម្ចាស់ទិន្នន័យដែលទាមទារឱ្យការការពារទិន្នន័យផ្ទាល់ខ្លួន ជាពិសេសក្នុង​ករណីដែលម្ចាស់ទិន្នន័យគឺជាកុមារ។

 

តើអ្នកមានសិទ្ធិអ្វីខ្លះ?

អ្នកមានសិទ្ធិមួយចំនួនពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែល WPO ប្រមូល និងថែរក្សាទុក។ WPO ផ្តល់ជូនអ្នកនូវជម្រើសអំពីព័ត៌មានផ្ទាល់ខ្លួនដែលត្រូវប្រមូលពីអ្នកព័ត៌ របៀបប្រើប្រាស់ព័ត៌មាន និងរបៀបដែល WPO ទំនាក់ទំនងជាមួយអ្នក៖

  • អ្នកអាចរំពឹងថា WPO នឹងប្រមូល និងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយយុត្តិធម៌ និងស្របតាមច្បាប់ពាក់ព័ន្ធ។
  • អ្នកអាចជ្រើសរើសមិនផ្តល់ព័ត៌មានផ្ទាល់ខ្លួនទៅឱ្យ WPO ដោយមិនព្រមធ្វើប្រតិបត្តិការអេឡិចត្រូនិក។
  • អ្នកអាចជ្រើសរើសមិនកំណត់លេខសម្គាល់ខូឃីស៍សម្រាប់កុំព្យូទ័ររបស់អ្នក។
  • ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកអាចនឹងត្រូវប្រើប្រាស់សម្រាប់វិភាគស្ថិតិ និងរាយករាណ៍ក្នុងលក្ខណៈ ដែល​មិនបង្ហាញអត្តសញ្ញាណរបស់អ្នកនៅក្នុងរបៀបណាមួយ។
  • អ្នកអាចយល់ព្រមចំពោះការបញ្ចេញព័ត៌មានផ្ទាល់ខ្លួនណាមួយ ឬទាំងអស់របស់អ្នកទៅបុគ្គលណាម្នាក់ ឬអង្គភាពណាមួយ ដោយផ្តល់ការយល់ព្រមដល់ WPO បើមិនដូច្នេះទេ ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនឹងមិនត្រូវបានបញ្ចេញឡើយ លុះត្រាតែ WPO មានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការធ្វើដូច្នោះ។
  • អ្នកអាចដកយកការយល់ព្រមដែលអ្នកបានផ្តល់ទៅឱ្យ WPO ពីមុន ឬដោយផ្អែកលើមូលដ្ឋានស្របច្បាប់ អ្នកអាចបដិសេធនៅក្នុងពេលណាមួយចំពោះដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឬប្រភេទទិន្នន័យណាមួយដែលគិតថាមានភាពរសើប។
  • អ្នកមានសិទ្ធិប្រមូលផ្ដុំទិន្នន័យ (data portability) ដើម្បីឱ្យអ្នកអាចទាញយក និងប្រើឡើងវិញនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងផ្ទាល់ខ្លួនរបស់អ្នក។
  • អ្នកមានសិទ្ធិស្នើសុំនៅពេលណាមួយដើម្បីកែតម្រូវកំហុសឆ្គងនៅក្នុងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលត្រូវបានប្រមូល និងដំណើរការដោយ WPO ។
  • អ្នកមានសិទ្ធិដាក់ពាក្យប្ដឹងតវ៉ាទៅអាជ្ញាធរគ្រប់គ្រង។
  •  នៅក្នុងស្ថានភាពមួយចំនួន អ្នកមានសិទ្ធិស្នើសុំឱ្យមានដំណើរការមជ្ឈត្តកម្មដើម្បីដោះស្រាយវិវាទពាក់ព័ន្ធនឹងការប្រមូល ដំណើរការ ការរក្សាទុក និង/ឬការបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។
  • ដោយយោងតាមលក្ខខណ្ឌច្បាប់ក្នុងស្រុក អ្នកមានសិទ្ធិ (ក) ស្នើសុំសិទ្ធិចូលមើល និងទទួលព័ត៌មានអំពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែល WPO បានប្រមូល និងរក្សាទុក (ខ) ធ្វើបច្ចុប្បន្នភាព និងកែតម្រូវភាពមិនត្រឹមត្រូវនៅក្នុងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និង (គ) ស្នើឱ្យប្លុក ឬលុបចោលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក តាមការសមស្រប។
  • អ្នកមានសិទ្ធិស្នើឱ្យ WPO ឈប់ប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងព័ត៌មាន (ឧទាហរណ៍ ការផ្ញើព័ត៌មានទៅកាន់អ្នកតាមរយៈអ៊ីមែល ឬសារ SMS ដែលស្នើឱ្យផ្ដល់យោបល់លើផលិតផល និងសេវាកម្មរបស់ WPO ជាដើម) ដោយដកយកការព្រមព្រៀងរបស់អ្នក។ អ្នកអាចប្រើប្រាស់សិទ្ធិរបស់អ្នកដើម្បីដកការព្រមព្រៀងនេះនៅពេលណាមួយដោយទាក់ទងទៅ WPO។

ដោយអនុលោមតាមគោលការណ៍ការពារឯកជនភាព WPO ប្តេជ្ញាដោះស្រាយរាល់ការតវ៉ាពាក់ព័ន្ធ​នឹងការប្រមូល ឬការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ WPO ត្រូវស្ថិតនៅក្រោមអំណាចនៃការស៊ើបអង្កេត និងការអនុវត្តច្បាប់របស់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ។ បុគ្គលដែលស្នាក់នៅក្នុងសហភាពអឺរ៉ុបនិង/ឬ ប្រទេសស្វ៊ីសដែលមានសំណួរ ឬការតវ៉ាណាមួយពាក់ព័ន្ធនឹងគោលនយោបាយការពារឯកជនភាពរបស់យើង ជាដំបូងត្រូវទាក់ទងទៅ WPO តាមរយៈអ៊ីមែល៖ dataprotection@workplaceoptions.com

WPO បានប្តេជ្ញាចិត្តបន្ថែមទៀតនៅក្នុងការសហការជាមួយអាជ្ញាធរការពារទិន្នន័យសហភាពអឺរ៉ុប (DPA) និងស្នងការការពារទិន្នន័យ និងព័ត៌មានសហព័ន្ធស្វ៊ីស (FDPIC) អំពីបណ្តឹងការពារឯកជនភាពដែលមិនត្រូវបានដោះស្រាយពាក់ព័ន្ធនឹងទិន្នន័យដែលបានផ្ទេរពីសហភាពអឺរ៉ុប និងប្រទេសស្វ៊ីស។

 

សុវត្ថិភាពទិន្នន័យរបស់អ្នក

ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលបានផ្តល់មកឱ្យយើងនឹងត្រូវការពារសុវត្ថិភាពតាមរយៈការអនុវត្តវិធានការសុវត្ថិភាពបច្ចេកទេស និងគ្រប់គ្រងទាំងអស់ នៅក្នុងលក្ខណៈដែលព័ត៌មានទាំងនោះមិនអាចចូលមើលបានដោយភាគីទីបីដែលគ្មានការអនុញ្ញាត។ នៅពេលបញ្ជូនទិន្នន័យ ឬព័ត៌មានរសើបខ្លាំង គួរតែប្រើសេវា
ប្រៃសណីយ៍ ដោយសារអ៊ីមែលមិនអាចធានាសុវត្ថិភាពបានទាំងស្រុងឡើយ។

រយៈពេលរក្សាទុក

ទិន្នន័យផ្ទាល់ខ្លួនដែលអ្នកបានផ្តល់នឹងត្រូវរក្សាទុកដោយក្រុមការងាររបស់យើងក្នុងរយៈពេលប្រើប្រាស់
គេហទំព័រ ឬក្នុងករណីមានការផ្តល់ព័ត៌មាន សេវាកម្ម ឬការគាំទ្ររហូតដល់ការផុតកំណត់រយៈពេលរក្សាទុកស្របតាមគោលការណ៍មូលដ្ឋាននៃ GDPR និង BDSG នៅក្នុងវិសាលភាពដែលមានការអនុញ្ញាត។

សំណួរ ឬការព្រួយបារម្ភផ្សេងៗទៀត

ប្រសិនបើអ្នកមានសំណួរ ឬការព្រួយបារម្ភណាមួយអំពីគោលនយោបាយឯកជនភាពរបស់យើង ឬការប្រមូលព័ត៌មានរបស់អ្នក អ្នកអាចទាក់ទងមកយើងគ្រប់ពេលវេលាតាមអាសយដ្ឋានដូចខាងក្រោម៖

 

មន្រ្តីផ្នែកប្រមូលទិន្នន័យរបស់ WPO GmbH

Dorothea Teichmann,

សេវាកិច្ចការទិន្នន័យ GmbH

dataprotection@workplaceoptions.com

 

ដែនយុត្តាធិការ និងច្បាប់ពាក់ព័ន្ធ

ច្បាប់នៃរដ្ឋ Carolina ខាងជើងគ្រប់គ្រងលើសេចក្តីថ្លែងស្តីពីសិទ្ធិឯកជនភាពនេះ (“សេចក្តីថ្លែង”) នៅក្នុងវិសាលភាពដែលច្បាប់ទាំងនេះមិនត្រូវបានជំទាស់ដោយច្បាប់ក្នុងស្រុកពាក់ព័ន្ធដូចទៅនឹង GDPR សម្រាប់ម្ចាស់ទិន្នន័យនៅក្នុង EEA។ អ្នកយល់ព្រមដោយមិនអាចកែប្រែបានចំពោះយុត្តាធិការរបស់តុលាការដែលមានទីតាំងនៅក្នុងតំបន់ Wake នៃរដ្ឋ North Carolina សហរដ្ឋអាមេរិក សម្រាប់សកម្មភាពណាមួយដែលកើតចេញពី ឬពាក់ព័ន្ធនឹងសេចក្តីថ្លែងនេះ ប្រសិនបើមិនដូច្នោះទេ ច្បាប់ក្នុងស្រុកផ្ដល់ឱ្យអ្នកនូវសិទ្ធិដែលមិនអាចជៀសវាងបាននៅក្នុងការដាក់ពាក្យសុំទៅតុលាការក្នុងស្រុករបស់អ្នក។ ប្រសិនបើព័ត៌មាន និងឯកសារដែលបង្ហាញនៅលើគេហទំព័រនេះ រួមមានការលក់ទំនិញ (ដូចជាឯកសារ សៀវភៅ) នោះសិទ្ធិ និងកាតព្វកិច្ចដែលអ្នក ឬ WPO អាចមាន មិនត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីកិច្ចសន្យាសម្រាប់ការលក់ទំនិញអន្ដរជាតិ (“CISG”) ឡើយ ហើយការអនុវត្តនូវសិទ្ធិនោះមិនត្រូវបានរាប់បញ្ចូលឡើយ។ អ្នកអាចចូលទៅកាន់គេហទំព័រនេះពីតំបន់ណាមួយក្នុងពិភពលោក។ ប្រសិនបើការប្រើប្រាស់របស់អ្នកនូវ
អត្ថប្រយោជន៍ដែលផ្តល់ដោយគេហទំព័រនេះមានទំនាស់ជាមួយច្បាប់នៅក្នុងតំបន់របស់អ្នក នោះ WPO សូមស្នើអ្នក​កុំប្រើគេហទំព័រនេះអី។ អ្នកត្រូវទទួលខុសត្រូវចំពោះការដឹង និងស្វែងយល់អំពីច្បាប់នៃតំបន់របស់អ្នក ក៏ដូចជាការអនុលោមភាពរបស់អ្នកចំពោះច្បាប់ទាំងនោះផងដែរ។

 

លក្ខខណ្ឌប្រើប្រាស់