លក្ខខណ្ឌប្រើប្រាស់

| Español Europeo | Français | Français Canadien | Nederlands | Deutsche | English |

| Español Latinoamericano | Português | Português-Brasil | 简体中文 | 繁體中文 | 日本語 | 한국어 |

| ភាសាខ្មែរ | Tiếng Việt | ไทย | Türkçe | Bahasa Indonesia | हिंदी | اردو | မြန်မာ | Cebuano |

អ្នកយល់ព្រមថា តាមរយៈការប្រើប្រាស់គេហទំព័រនេះ អ្នកយល់ព្រមស្ថិតក្រោម និងគោរពតាមលក្ខខណ្ឌទូទៅនៃការប្រើប្រាស់ ឯកសារ និងវិធានឯកជនភាព។ ប្រសិនបើគេហទំព័រនេះផ្តល់ជូនសេវាកម្មឥរិយាបថ ឬសេវាសុខភាព ហើយអ្នកកំពុងស្ថិតក្នុងស្ថានភាពវេជ្ជសាស្រ្តអាក្រក់ណាមួយ ឬកំពុងគិតថា ខ្លួនឯងកំពុងបង្កគ្រោះថ្នាក់ ចំពោះខ្លួនឯង​ ឬអ្នកដទៃ សូមទំនាក់ទំនងជាបន្ទាន់ទៅផ្នែកសង្រ្គោះបន្ទាន់។

  1. ភាពជាម្ចាស់កម្មសិទ្ធិលើគេហទំព័រ៖ គេហទំព័រនេះ និងកម្មវិធីរបស់គេហទំព័រគឺជាកម្មសិទ្ធិរបស់ Workplace Options, LLC និងដៃគូសម្ព័ន្ធ (“WPO”)។ ហាមដាច់ខាតចំពោះការប្រើប្រាស់គេហទំព័រដោយគ្មានការអនុញ្ញាត និង/ឬដោយមានបំណងមិនល្អ ហើយអ្នករំលោភបំពានអាចនឹងត្រូវកាត់ទោសទៅតាមច្បាប់ជាធរមាន។ ដោយមិនកំណត់ចំពោះនាយក អ្នកគ្រប់គ្រង បុគ្គលិក និងភ្នាក់ងាររបស់ខ្លួន WPO មិនទទួលខុសត្រូវ៖
  • ក្នុងការស្រាវជ្រាវលើត្រឹមត្រូវនៃការធានាអះអាងដែលធ្វើឡើងដោយអ្នកផ្តល់សេវាណាមួយ ឬអង្គភាព​​ដែលបង្ហោះឯកសារចូលគេហទំព័រនេះឡើយ។
  • ចំពោះទស្សនៈ គោលគំនិត ការប៉ាន់ស្មាន ការវាយតម្លៃ ការព្យាករណ៍ ឬអនុសាសន៍របស់អ្នកផ្តល់សេវាណាមួយ ឬអង្គភាពផ្សេងទៀតដែលបង្ហោះឯកសារចូលគេហទំព័រនេះឡើយ។
  • ចំពោះការបាត់បង់ ឬការខូចខាតណាមួយដែលកើតឡើងពីការប្រើប្រាស់ ឬអលទ្ធភាពក្នុងការប្រើប្រាស់គេហទំព័រនេះ ឬគេហទំព័រណាមួយផ្សេងទៀតឡើយ។

 

  1. ការប្រើប្រាស់គេហទំព័រនេះ៖ ព័ត៌មាន និងឯកសារដែលបង្ហាញនៅលើគេហទំព័រនេះត្រូវបានផ្តល់នៅក្នុង
    លក្ខណៈ “ដើម” ដោយគ្មានការធានាច្បាស់លាស់ ឬដោយប្រយោលណាមួយ រួមមានដូចជា ការធានាចំពោះ
    ភាពសមស្របសម្រាប់គោលបំណងណាមួយ ភាពសមស្របសម្រាប់ទីផ្សារ ភាពត្រឹមត្រូវ ភាពទាន់ពេលវេលា ការអនុវត្ត ភាពពេញលេញ និងការមិនរំលោភបំពាន។ ព័ត៌មាន និងឯកសារដែលបានបង្ហោះនៅលើគេហទំព័រពុំមែនជា ឬជំនួសឱ្យការប្រឹក្សាផ្នែកវេជ្ជសាស្រ្ត ឬផ្នែកច្បាប់ ឬផ្នែកណាមួយផ្សេងទៀតឡើយ។ អ្នកយល់ព្រមថា៖
  • អ្នកត្រូវទទួលខុសត្រូវដោយផ្ទាល់នៅក្នុងការជ្រើសរើសអ្នកផ្តល់សេវា ក៏ដូចជានៅក្នុងការពិនិត្យមើលលក្ខណៈសម្បត្តិរបស់គាត់ផងដែរ។
  • ការវាយតម្លៃលើភាពអាចអនុវត្តបាននៃការប្រឹក្សា ជំនួយ ឬការណែនាំដែលផ្តល់ដោយអ្នកផ្តល់សេវាណាមួយគឺស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នកទាំងស្រុង។
  • ការសម្រេចចិត្តក្នុងការប្រើប្រាស់ការប្រឹក្សា ជំនួយ ឬការណែនាំទាំងនេះគឺស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នកទាំងស្រុង។

 

  1. កម្មសិទ្ធិបញ្ញា៖ រាល់ឈ្មោះផលិតផល សិទ្ធិថតចម្លង រូបសញ្ញា ម៉ាកសេវាកម្ម គំនូរប្លង់ ការរចនា និងរូបភាពដែលបានបង្ហាញនៅលើគេហទំព័រនេះដែលត្រូវបានកំណត់នៅក្នុងលក្ខណៈ ឬបង្ហាញជាទម្រង់ខុសពីរូបសញ្ញានៃ​អត្ថបទដែលនៅជុំវិញ (ហៅកាត់រួមថា “ពាណិជ្ជសញ្ញា”) គឺជាពាណិជ្ជសញ្ញាដែលជាកម្មសិទ្ធិរបស់ WPO លុះត្រាតែមានការកំណត់ថាជាកម្មសិទ្ធិរបស់អង្គភាពផ្សេងទៀត។ គ្មានចំណុចណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះត្រូវបានបកស្រាយថាជាការផ្ដល់តាមរយៈការបង្ហាញ វិធាន ឬក្នុងរូបភាពផ្សេងទៀតនូវអាជ្ញាប័ណ្ណ ឬសិទ្ធិ ទោះជាបង្ហាញច្បាស់ ឬដោយប្រយោល នៅក្រោមពាណិជ្ជសញ្ញារបស់ WPO ឬភាគីទីបីណាមួយឡើយ។ ហាមដាច់ខាតចំពោះការប្រើប្រាស់ពាណិជ្ជសញ្ញាណាមួយដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពី WPO ។

 

  1. ការទទួលខុសត្រូវលើហានិភ័យ៖ នៅក្នុងវិសាលភាពដែលអនុញ្ញាតដោយច្បាប់ អ្នកត្រូវទទួលខុសត្រូវទាំងស្រុង និងទទួលយកនូវរាល់ហានិភ័យទាំងអស់ដែលកើតឡើងពីការប្រើប្រាស់គេហទំព័រនេះ អ៊ីនធឺណិត ជាទូទៅ ឬសេវាកម្មដែលផ្តល់ដោយគេហទំព័រនេះ រួមទាំងហានិភ័យដែលពាក់ព័ន្ធនឹងអត្ថិភាពនៃគេហទំព័រ ភាពត្រឹមត្រូវ ការប្រើប្រាស់ ការប្រមូល ការផ្ទេរប្រាក់ ការបង្ហាញនូវព័ត៌មាន និង/ឬការខូចប្រព័ន្ធកុំព្យូទ័ររបស់អ្នក។ ការបកប្រែសារភ្លាមៗត្រូវបានអនុវត្តដោយសេវាបកប្រែស្វ័យប្រវត្តិរបស់ភាគីទីបី។ អ្នកទទួលខុសត្រូវទាំងស្រុង​ចំពោះភាពត្រឹមត្រូវ ឬសុពលភាពនៃព័ត៌មានបកប្រែទាំងនេះ។ ដើម្បីជៀសវាងភាពមន្ទិល WPO មិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយដែលកើតឡើងដោយសារការបកប្រែខុស ឬការយល់ច្រឡំនៅក្នុងការបកប្រែ ឡើយ។ អ្នកទទួលស្គាល់ និងព្រមព្រៀងថា គ្រប់ករណីទាំងអស់ ម្ចាស់គេហទំព័រនេះ ដៃគូសម្ពន្ធ ឬបុត្រសម្ពន្ធ និង/ឬ មន្រ្តី នាយកបុគ្គលិក និយោជិត ភ្នាក់ងារ តំណាង អ្នកផ្តល់ព័ត៌មាន និងអ្នកផ្តល់អាជ្ញាប័ណ្ណ និង/ឬ អ្នកស្នង និងអ្នកទទួលសិទ្ធិរបស់ម្ចាស់គេហទំព័រ មិនទទួលខុសត្រូវចំពោះការខូចខាតណាមួយ រួមមានដូចជា ការខូចខាតដោយផ្ទាល់ ឬដោយប្រយោល កើតឡើងដោយចៃដន្យ ដោយសារផលវិបាក ការដាក់ទណ្ឌកម្ម ពិសេស (រួមទាំងការបាត់បង់ប្រាក់ចំណេញ) ការដាក់ទោសទណ្ឌ ឬការខូចខាតផ្សេងៗទៀតដែលកើតឡើងពី ឬពាក់ព័ន្ធនឹងអត្ថិភាព ឬការប្រើប្រាស់គេហទំព័រ ឬសេវាកម្មដែលផ្តល់ដោយគេហទំព័រនេះឡើយ មិនគិតថាតើ WPO ឬអង្គភាព ឬបុគ្គលណាមួយដូចបានរៀបរាប់ខាងលើត្រូវបានជូនដំណឹងអំពីភាពអាចកើតឡើងនៃការខូចខាតនោះ ឬដូចម្ដេចឡើយ។

 

ជាងនេះទៅទៀត អ្នកយល់ព្រមធានាការពារម្ចាស់គេហទំព័រនេះ មន្រ្តី អ្នកទទួលភារកិច្ច ភ្នាក់ងារ និយោជិត មន្ត្រីនាយក ឬអ្នកលក់ ព្រមទាំងបុគ្គលិករបស់ម្ចាស់គេហទំព័រ និងក្រុមហ៊ុនបុត្រសម្ព័ន្ធណាមួយពីកាតព្វកិច្ចចំពោះថ្លៃ
សេវា ការទាមទារ សំណងខូចខាត ការរងរបួស ជម្លោះ ចំណាត់ការផ្លូវច្បាប់ សំណងខូចខាត និងការចំណាយផ្សេងៗ រួមទាំងថ្លៃសេវាមេធាវីសមស្រប និងចំណាយលើនីតិវិធីតុលាការ ដែលអាចកើតឡើងពីការប្រើប្រាស់
គេហទំព័ររបស់អ្នកដោយផ្ទាល់ ឬដោយប្រយោល លក្ខណៈពិសេស ព័ត៌មាន ឯកសារ និងខ្លឹមសារ ឬសេវាកម្មផ្សេងៗទៀតរបស់គេហទំព័រនេះ ឬសេវាណាមួយផ្សេងទៀតរបស់ WPO។

 

  1. ការបង្ហោះព័ត៌មាននៅលើគេហទំព័រ៖ អ្នកយល់ព្រមថា អ្នកនឹងមិនបង្ហោះលើគេហទំព័រនេះនូវឯកសារណាមួយដែលមិនពិត ជាការបរិហាកេរ្តិ៍ គ្មានការពិត ជាការរំលោភបំពាន ការប្រើភាសាមិនសមរម្យ បង្កប់ការស្អប់ខ្ពើម ការរបៀតបៀន ភាសាអាសគ្រាម បញ្ហាផ្លូវភេទ ការគំរាមកំហែង ការរំលោភលើឯកជនភាពរបស់បុគ្គល ឬឯកសារ​សម្រាប់មនុស្សពេញវ័យដោយរំលោភទៅលើច្បាប់អាមេរិក ឬច្បាប់ពាក់ព័ន្ធឡើយ។ អ្នកមិនត្រូវបង្ហោះឯកសារដែលមានការរក្សាសិទ្ធិឡើយ លុះត្រាតែអ្នកជាម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលបានការយល់ព្រមពីម្ចាស់ឯកសារ ដែលមានការរក្សាសិទ្ធិនៅក្នុងការបង្ហោះឯកសារទាំងនោះ។ សារឥតបានការ សារលើសលុប ការផ្សាយពាណិជ្ជកម្ម លិខិតស្នើឱ្យផ្ញើសារបន្ត គ្រោងការណ៍ពីរ៉ាមីត និងការស្នើសុំផ្សេងៗក៏ត្រូវបានហាមឃាត់ផងដែរ។

 

  1. គណនីរបស់អ្នក៖ អ្នកមានសិទ្ធិជ្រើសរើសឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់របស់អ្នក។ ដើម្បីការការពារសុវត្ថិភាព និងសន្តិសុខរបស់អ្នក អ្នកយល់ព្រមមិនផ្ដល់ឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់របស់អ្នកទៅឱ្យអ្នកដទៃទៀតឡើយ ក្រៅពីអ្នកគ្រប់គ្រងកម្មវិធីរបស់អ្នក។ ដើម្បីការពារការលួចគណនី អ្នកគួរតែប្រើពាក្យសម្ងាត់ដែលស្មុគស្មាញ និងពិសេសសម្រាប់គណនីរបស់អ្នក។ ប្រសិនបើអ្នកចង់លុបគណនីរបស់អ្នក ព័ត៌មានប្រវត្តិរូបរបស់អ្នកនិង/ឬកំណត់ត្រា ឬទិន្នន័យផ្សេងទៀតចេញពីគេហទំព័រនេះ សូមទាក់ទងទៅអ្នកគ្រប់គ្រងកម្មវិធីរបស់អ្នក។

 

  1. អត្ថិភាពសេវាកម្ម៖ គេហទំព័រនេះអាចផ្តល់ព័ត៌មានអំពីផលិតផល ឬសេវាកម្មដែលអាចនឹងមិនមាននៅ ប្រទេសផ្សេងៗទៀត។ ពាណិជ្ជសញ្ញាដែលបានប្រើសម្រាប់ផលិតផល ឬសេវាកម្មមួយចំនួនអាចខុសៗគ្នាទៅតាមប្រទេសនីមួយៗ។ នៅក្នុងប្រទេសខ្លះ ផលិតផល ឬសេវាកម្មមួយចំនួនដែលបានលើកឡើងនៅក្នុង
    គេហទំព័រ​នេះអាចនឹងត្រូវអនុម័ត ឬលុបចោលដោយអាជ្ញាធរមានសមត្ថកិច្ចដែលមានការប្រើប្រាស់ និងការរឹតត្បិតខុសៗគ្នា។

 

  1. ឯសារស្ដីពីឯកជនភាព៖ តើអ្វីទៅជាការការពារព័ត៌មាន? WPO ប្តេជ្ញាការពារព័ត៌មានផ្ទាល់ខ្លួន និងឯកជនទាំងអស់ស្របតាមច្បាប់ បទប្បញ្ញត្តិ និងបទដ្ឋានដែលរួមមានដូចជា បទដ្ឋានដែលត្រូវបានបង្កើតឡើងនៅសហរដ្ឋ
    អាមេរិកក្រោមច្បាប់ភាពបត់បែន និងគណនេយ្យភាពធានារ៉ាប់រងសុខភាព និងនៅចក្រភពអង់គ្លេសក្រោមច្បាប់ការពារទិន្នន័យ 1998។ ក្នុងការណី​ប្រើប្រាស់​គេហទំព័រនេះនៅក្នុងសហភាពអឺរ៉ុប WPO ត្រូវស្ថិតក្រោមក្របខណ្ឌការពារឯកជនភាព បទប្បញ្ញត្តិការពារទិន្នន័យទូទៅ (បទបញ្ញត្តិ (EU) 2016/679) ដែលមានប្រសិទ្ធភាពគិតត្រឹមថ្ងៃទី25 ខែឧសភា ឆ្នាំ2018 និងច្បាប់ជាតិដែលអនុវត្តនូវគោលការណ៍ដែលបានរៀបរាប់។

សម្រាប់ព័ត៌មានបន្ថែមអំពីវិធីដែលយើងខ្ញុំថែរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក សូមមើលគោលនយោបាយស្ដីពីឯកជនភាពរបស់យើង (https://www.workplaceoptions.com/privacy-policy).

 

WPO អនុវត្តតាមក្របខ័ណ្ឌការពារឯកជនភាពរបស់សហភាពអឺរ៉ុប-សហរដ្ឋអាមេរិក និងក្របខ័ណ្ឌការពារ
ឯកជនភាពស្វ៊ីស-សហរដ្ឋអាមេរិកដែលកំណត់ដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការប្រមូល ការប្រើប្រាស់ និងការរក្សាទុកព័ត៌មានផ្ទាល់ខ្លួនដែលផ្ទេរពីសហភាពអឺរ៉ុប និងប្រទេសស្វ៊ីសទៅកាន់សហរដ្ឋ
អាមេរិក។ WPO បានបញ្ជាក់ជូនក្រសួងពាណិជ្ជកម្មថា ខ្លួនប្រកាន់ខ្ជាប់នូវគោលការណ៍ការពារឯកជនភាព។ ប្រសិនបើមានភាពផ្ទុយគ្នារវាងលក្ខខណ្ឌក្នុងកំណត់ឯកជនភាព និងគោលការណ៍ការពារឯកជនភាពនេះ នោះត្រូវយកគោលការណ៍ការពារឯកជនភាពជាអាទិភាព។ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីការពារឯកជនភាព(Privacy Shield Program) និងដើម្បីមើលវិញ្ញាបនបត្ររបស់យើង សូមចូលមើលគេហទំព័រដូចខាងក្រោម៖

https://www.privacyshield.gov/.

 

WPO រក្សាការការពារផ្នែករដ្ឋបាល បច្ចេកទេស និងរូបវ័ន្តសមស្របដែលបានរចនាឡើងដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកស្របទៅតាមច្បាប់ពាក់ព័ន្ធ។ WPO ប្រើប្រាស់អ៊ីនគ្រីបបទដ្ឋានឧស្សាហកម្មនៅលើគេហទំព័រនេះ។ គួរឱ្យសោកស្ដាយ ការបញ្ជូនព័ត៌មានតាមរយៈអ៊ីនធឺណេតមិនមានសុវត្ថិភាពពេញលេញឡើយ។ ទោះបី WPO នឹងខិតខំអស់លទ្ធភាពដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែ WPO មិនអាចធានា
សុវត្ថិភាពទិន្នន័យរបស់អ្នកដែលបានបញ្ជូនទៅគេហទំព័រនេះឡើយ។ អ្នកត្រូវទទួលខុសត្រូវចំពោះការបញ្ជូនទាំងនេះ។

 

WPO នឹងមិនវាយតម្លៃកុំព្យូទ័រ ថែបប៊្លែត ឬឧបករណ៍ចល័តផ្សេងទៀតដែលអ្នកអាចប្រើដើម្បីចូលទៅកាន់
សេវាកម្មរបស់ WPO ដើម្បីគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឱ្យមានសុវត្ថិភាពឡើយ។ WPO មិនទទួលខុសត្រូវចំពោះការបាត់បង់ណាមួយដែលកើតចេញពីបញ្ហាសុវត្ថិភាព និងកង្វះខាតក្នុងការការពារទិន្នន័យដែលបណ្ដាលមកពីឧបករណ៍អេឡិចត្រូនិករបស់អ្នកផ្ទាល់ឡើយ។

 

តើយើងប្រមូលព័ត៌មានអ្វីខ្លះ?

អ្នកត្រូវចុះឈ្មោះជាមួយ WPO ដើម្បីទទួលបានសេវាកម្ម និងគេហទំព័រនេះ។ WPO អាចប្រមូលព័ត៌មានមួយចំនួនអំពីលក្ខណៈអន្តរកម្ម ដូចជាការស្ទង់មតិតាមអនឡាញ ព័ត៌មានទំនាក់ទំនង និងទម្រង់ចុះឈ្មោះ និងតាមរយៈការប្រើប្រាស់ cookies ដូចមានពន្យល់ខាងក្រោម។ ឧទាហរណ៍ ប្រសិនបើអ្នកចូលទៅកាន់
គេហទំព័រនេះដើម្បីអាន ឬទាញយកព័ត៌មានផ្សេងៗ ដូចជាព័ត៌មានអំពីស្ថានភាពសុខភាព ឬអំពីផលិតផលណាមួយរបស់ WPO នោះ WPO អាចនឹងប្រមូលព័ត៌មានអនាមិក គ្មានការរឹតត្បិត និងមិនមែនជាព័ត៌មានផ្ទាល់ខ្លួនមួយចំនួនអំពីអ្នកពីកុំព្យូទ័ររបស់អ្នក រួមបទាំងប្រភេទនៃកម្មវិធីរុករកដែលអ្នកប្រើ តំណភ្ជាប់ដែលអ្នក ជ្រើសរើស ទិន្នន័យចរាចរណ៍ ដូមែនអ៊ីនធឺណែត អាសយដ្ឋានអ៊ីធឺណិតរបស់គេហទំព័រដែលបានប្រើសម្រាប់ការចូល ទិន្នន័យទីតាំង ទំព័រដែលអ្នកបានចូលមើលនៅលើគេហទំព័រនេះ បញ្ជីវេប និងទិន្នន័យទំនាក់ទំនងផ្សេងៗទៀតផងដែរ។ យើងផ្ទុកព័ត៌មានអតិថិជនដូចជាកាលប្បវត្តិដែលមានការបញ្ជាទិញនិងព័ត៌មានអំពីរបៀបចូលប្រើគេហទំព័រសម្រាប់រយៈពេលដែលត្រូវនឹងតម្រូវការអាជីវកម្មរបស់យើង។ សូមទាក់ទងមកយើងខ្ញុំប្រសិនបើអ្នកចង់កែប្រែឬធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនអំពីខ្លួនអ្នកដែលបានផ្ញើមកយើងខ្ញុំឬប្រសិនបើអ្នកមានសំណួរអំពីព័ត៌មានដែលយើងបានរក្សាទុក។

 

What are your rights concerning the collection of data on this website?

ប្រសិនបើអ្នកប្រតិបត្តិការនៅក្នុងសហគមន៍អឺរ៉ុបឬប្រព័ន្ធច្បាប់ផ្សេងទៀតដែលធានាអ្នកនូវសិទ្ធិស្របច្បាប់ក្នុងការចូលប្រើទិន្នន័យរបស់អ្នកអ្នកអាចចូលប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឬសិទ្ធិដើម្បីកែតម្រូវឬធ្វើបច្ចុប្បន្នភាពវាស្របតាមច្បាប់ដែលអ្នកអនុវត្តនៅពេលអ្នកទាក់ទងមកយើង។

អ្នកអាចបដិសេធការទទួលព័ត៌មានអំពីសកម្មភាពផលិតផលឬសេវាកម្មពី WPO និង / ឬអ្នកអាចមិនចូលរួមចែករំលែកព័ត៌មានរបស់អ្នកជាមួយភាគីទីបីសម្រាប់គោលបំណងទីផ្សារដោយទាក់ទងមកយើង។

ប្រសិនបើមិនមានលក្ខខ័ណ្ឌចាំបាច់ឬច្បាប់ពាក់ព័ន្ធនឹងប្រតិបត្តិការជំនួញទេហើយអ្នកបានយល់ព្រមលើដំណើរការរបស់អ្នកអ្នកអាចបដិសេធការរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅពេលណាក៏បានដោយមានប្រសិទ្ធភាពជាលាយលក្ខណ៍អក្សរ (ឧ។ អ៊ីម៉ែលឬទូរសារ) ។

អ្វីទៅជាការផ្ទេរព័ត៌មាន?

WPO អាចផ្ទេរព័ត៌មានផ្ទាល់ខ្លួនដែលបានប្រមូលពីអ្នកទៅប្រទេសដទៃទៀតក្រៅពីប្រទេសដែលព័ត៌មាននោះត្រូវបានប្រមូលពីដំបូង។ ការផ្ទេរទាំងនេះនឹងទៅដល់មជ្ឈមណ្ឌលសេវាកម្មដែលដំណើរការដោយ WPO ឬបណ្តាញអ្នកផ្តល់សេវាណាមួយរបស់ WPO ដើម្បីផ្តល់ជូនអ្នកនូវសេវាកម្មដែលអ្នកបានស្នើសុំ។ WPO ប្រកាន់ខ្ជាប់នូវការការពារដែលចាំបាច់គ្រប់គ្រាន់សម្រាប់ការផ្ទេរជាអន្តរជាតិនូវព័ត៌មានរបស់អ្នកនៅក្រៅតំបន់​សេដ្ឋកិច្ចអឺរ៉ុប។ ប្រសិនបើអ្នកស្ថិតនៅក្នុងសហភាពអឺរ៉ុប ឬប្រទេសស្វ៊ីស នោះ WPO អាចផ្ទេរទិន្នន័យនៅក្រៅសហភាពអឺរ៉ុបដោយអនុលោមទៅតាមបទដ្ឋានដែលបានចែងដោយច្បាប់សហភាពអឺរ៉ុប លក្ខខណ្ឌគំរូ EU និង / ឬក្របខ័ណ្ឌការពារឯកជនភាព អឺរ៉ុប-សហរដ្ឋអាមេរិកសម្រាប់ការបញ្ជូនព័ត៌មានឆ្លងពីអាត្លង់ទិក​ដែលបានអនុម័ត។ សិទ្ធិចូលប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកអាចផ្តល់ជូនតែក្នុងករណី “ចាំបាច់” ដើម្បីឱ្យ WPO អាចផ្តល់សេវាកម្មរបស់ខ្លួនទៅតាមការស្នើសុំរបស់អ្នក ហើយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងមិនត្រូវបានបង្ហាញទៅបុគ្គល ឬអង្គភាពណាមួយផ្សេងទៀតដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីអ្នក ក្រៅតែពីក្នុងរបាយការណ៍សរុប ឬក្នុងសំណុំបែបបទដែលត្រូវបានលុបអត្តសញ្ញាណចោលឡើយ។

 

តើព័ត៌មានអ្វីខ្លះដែលចាំបាច់ត្រូវបង្ហាញ?

ស្ថិតក្នុងកាលៈទេសៈមួយចំនួន WPO អាចនឹងត្រូវរំពឹងថា នឹងបង្ហាញទិន្នន័យផ្ទាល់ខ្លួន។ កាលៈទេសៈទាំងនោះ​ មានចែងក្នុងមាត្រា 6.1 នៃ GDPR ដែលកំណត់ថា ដំណើរការនេះអាចមានសុពលភាពទៅបានលុះត្រាតែស្ថិតក្នុងវិសាលភាពយ៉ាងតិចណាស់មួយក្នុងចំណោមដូចខាងក្រោម៖

  • ម្ចាស់ទិន្នន័យបានផ្តល់ការព្រមព្រៀងដល់ដំណើរការនៃទិន្នន័យផ្ទាល់ខ្លួនរបស់គាត់សម្រាប់គោលបំណងជាក់លាក់មួយ ឬច្រើន។
  • ការដំណើរការគឺចាំបាច់សម្រាប់ការអនុវត្តកិច្ចសន្យាដែលម្ចាស់ទិន្នន័យជាភាគី ឬដើម្បីចាត់វិធានការតាមសំណើរបស់ម្ចាស់ទិន្នន័យមុនពេលចុះកិច្ចសន្យា។
  • ការដំណើរការគឺចាំបាច់សម្រាប់ការអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់ដែលអ្នកគ្រប់គ្រងគឺជាម្ចាស់
    ​ទិន្នន័យ។
  • ដំណើរការមានភាពចាំបាច់ដើម្បីការពារផលប្រយោជន៍សំខាន់ៗរបស់ម្ចាស់ទិន្នន័យ ឬរូបវ័ន្តបុគ្គល
    ផ្សេងទៀត។
  • ការដំណើរការមានភាពចាំបាច់សម្រាប់ការអនុវត្តភារកិច្ចដែលធ្វើឡើងដើម្បីផលប្រយោជន៍
    សាធារណៈ ឬក្នុងការអនុវត្តសិទ្ធិអំណាចដែលបានប្រគល់ទៅឱ្យអ្នកគ្រប់គ្រង។
  • ដំណើរការមានភាពចាំបាច់សម្រាប់គោលបំណងនៃផលប្រយោជន៍ស្របច្បាប់របស់អ្នកគ្រប់គ្រង ឬ ភាគីទីបី លើកលែងតែផលប្រយោជន៍ទាំងនោះត្រូវបានបដិសេធដោយផលប្រយោជន៍ និងសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ម្ចាស់ទិន្នន័យដែលទាមទារឱ្យការការពារទិន្នន័យផ្ទាល់ខ្លួន ជាពិសេសក្នុង​ករណីដែលម្ចាស់ទិន្នន័យគឺជាកុមារ។

តើអ្វីទៅជាខូឃីស៍ (cookies)? នៅពេលចូលគេហទំព័រនេះ WPO អាចដាក់ឯកសារអត្ថបទដែលហៅថាខូឃីស៍នៅលើកុំព្យូទ័ររបស់អ្នក។ រាល់ព័ត៌មានដែល WPO ប្រមូលដោយប្រើប្រាស់ខូឃីស៍គឺមិនមែនជាព័ត៌មានផ្ទាល់ខ្លួនឡើយ។ ខូឃីស៍នៅលើគេហទំព័រនេះគឺជាខូឃីស៍ដែលត្រូវបានប្រើប្រាស់សម្រាប់ផ្ទៀងផ្ទាត់។ ខូឃីស៍ទាំងនោះ​ផុតម៉ោងកំណត់ ឬត្រូវបំផ្លាញចោលនៅពេលអ្នកចាកចេញពីគេហទំព័រ។ យើងមានប្រភេទខូឃីស៍ខុសៗគ្នាអាស្រ័យទៅលើភាសាគេហទំព័រ។ អ្នកតែងតែបអាចដិសេធមិនទទួលយកខូឃីស៍របស់ WPO ដូចដែលបានអនុញ្ញាតដោយកម្មវិធីរុករក (browser) របស់អ្នក ប៉ុន្ដែមុខងារមួយចំនួនរបស់គេហទំព័រនេះអាចនឹងមិនដំណើរការត្រឹមត្រូវទេប្រសិនបើអ្នកបដិសេធមិនទទួល។ តាមរយៈការប្រើប្រាស់ខូឃីស៍ pixel tags/web beacons (ភីកសែល​/កម្មវិធីត្រួតពិនិត្យសកម្មភាពលើបណ្តាញ) និងបច្ចេកវិទ្យាស្រដៀងគ្នា WPO អាចប្រើអ្នកផ្ដល់សេវាតាមដាន និងផ្សាយពាណិជ្ជកម្មដែលជាភាគីទីបីដើម្បីជំនួសឱ្យ WPO ក្នុងការតាមដាន និងវិភាគការប្រើប្រាស់គេហទំព័រនេះ។អ្នកផ្តល់សេវាភាគីទីបីអាចប្រើប្រាស់ព័ត៌មាននេះសម្រាប់វាយតម្លៃការប្រើប្រាស់គេហទំព័ររបស់អ្នក ចងក្រងរបាយការណ៍ស្តីពីសកម្មភាពគេហទំព័រ និងផ្តល់សេវាកម្មផ្សេងៗទៀតសម្រាប់ WPO ពាក់ព័ន្ធនឹងសកម្មភាព
គេហទំព័រ និងការប្រើប្រាស់អ៊ីនធឺណិត។ អាសយដ្ឋាន IP របស់កម្មវិធីរុករករបស់អ្នកដែលត្រូវបានបញ្ជូនសម្រាប់ធ្វើការវិភាគនឹងមិនត្រូវបានភ្ជាប់ជាមួយទិន្នន័យផ្សេងទៀតដែលបានធ្វើឡើងដោយអ្នកផ្តល់សេវាវិភាគភាគីទីបីឡើយ។ ប្រសិនបើអ្នកជ្រើសរើសយកខូឃីស៍ អ្នកអាចលុបវាចោលបានគ្រប់ពេលតាមរយៈកម្មវិធីអ៊ីនធឺណិតរបស់អ្នក។ ប្រសិនបើអ្នកមិនចង់ទទួលយកខូឃីស៍ ឬក៏ចង់គ្រប់គ្រងការទទួលយកខូឃីស៍ជាទូទៅ អ្នកអាចកំណត់កម្មវិធីរុករករបស់អ្នកដើម្បីបដិសេធខូឃីស៍ ឬដាស់តឿនអ្នកនៅពេលខូឃីស៍ត្រូវបានដាក់នៅលើកុំព្យូទ័ររបស់អ្នក។ ដើម្បីជ្រើសរើសការបដិសេធខូឃីស៍ណាមួយ សូមមើលតំណដូចខាងក្រោម៖

www.networkadvertising.org/choices/#completed

 

តើអ្វីទៅជាគោលនយោបាយគេហទំព័រសម្រាប់កុមាររបស់ WPO? គេហទំព័រនេះមិនត្រូវបានណែនាំ ឬបង្កើតឡើងសម្រាប់ក្មេងអនីតិជនឡើយ។ ប្រសិនបើអ្នកមិនទាន់គ្រប់អាយុជានីតិជន អ្នកមិនអាចប្រើគេហទំព័រនេះបានឡើយ លុះត្រាតែមានការត្រួតពិនិត្យពីនីតិជន។ គោលដៅរបស់ WPO គឺអនុវត្តតាមច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនឹងការប្រមូលនិង ការប្រើប្រាស់ព័ត៌មានដែលទាក់ទងនឹងកុមារ។ ប្រសិនបើអ្នកជឿជាក់ថា WPO បានទទួលព័ត៌មានពីកុមារ ឬអ្នកផ្សេងទៀតដែលត្រូវបានការពារក្រោមច្បាប់ទាំងនេះ សូមរាយការណ៍ជាបន្ទាន់តាមរយៈ
អ៊ីម៉ែល៖ security@workplaceoptions.com

 

តើ WPO បញ្ជូនអ្នកទៅគេហទំព័រភាគីទីបី? គេហទំព័រនេះអាចមានតំណភ្ជាប់ទៅនឹងគេហទំព័រដែលដំណើរការនិងថែរក្សាដោយភាគីទីបី ក៏ដូចជាតំណភ្ជាប់ទៅនឹងផលិតផល និងសេវាកម្មដែលផ្តល់ដោយភាគីទីបី។ តំណភ្ជាប់ទាំងនេះត្រូវបានផ្តល់ជូនដើម្បីឱ្យអ្នកមានភាពងាយស្រួល។ WPO ពុំមានការគ្រប់គ្រងទៅលើភាគីទីបី គេហ​ទំព័រ ឬផលិតផល ឬសេវាកម្មរបស់ពួកគេឡើយ។ គោលនយោបាយឯកជនភាពសម្រាប់សាយត៍ដែលបានភ្ជាប់​ទាំងនេះអាចមានលក្ខណៈខុសគ្នាពីគោលនយោបាយឯកជនភាពរបស់ WPO។ ដើម្បីជៀសវាងភាពមន្ទិល
សូមចាំថា សេចក្តីជូនដំណឹងអំពីឯកជនភាពនេះអនុវត្តតែលើគេហទំព័រនេះប៉ុណ្ណោះ។ ការចូលប្រើ និងការប្រើប្រាស់គេហទំព័រ ឬផលិតផល ឬសេវាកម្មណាមួយដែលភ្ជាប់មកនោះគឺជាការទទួលខុសត្រូវរបស់អ្នកផ្ទាល់។

 

សុវត្ថិភាពទិន្នន័យរបស់អ្នក

ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលបានផ្តល់មកឱ្យយើងនឹងត្រូវការពារសុវត្ថិភាពតាមរយៈការអនុវត្តវិធានការ
សុវត្ថិភាពបច្ចេកទេស និងគ្រប់គ្រងទាំងអស់ នៅក្នុងលក្ខណៈដែលព័ត៌មានទាំងនោះមិនអាចចូលមើលបានដោយភាគីទីបីដែលគ្មានការអនុញ្ញាត។ នៅពេលបញ្ជូនទិន្នន័យ ឬព័ត៌មានរសើបខ្លាំង គួរតែប្រើសេវា
ប្រៃសណីយ៍ ដោយសារអ៊ីមែលមិនអាចធានាសុវត្ថិភាពបានទាំងស្រុងឡើយ។

រយៈពេលរក្សាទុក

ទិន្នន័យផ្ទាល់ខ្លួនដែលអ្នកបានផ្តល់នឹងត្រូវរក្សាទុកដោយក្រុមការងាររបស់យើងក្នុងរយៈពេលប្រើប្រាស់
គេហទំព័រ ឬក្នុងករណីមានការផ្តល់ព័ត៌មាន សេវាកម្ម ឬការគាំទ្ររហូតដល់ការផុតកំណត់រយៈពេលរក្សាទុកស្របតាមគោលការណ៍មូលដ្ឋាននៃ GDPR និង BDSG នៅក្នុងវិសាលភាពដែលមានការអនុញ្ញាត។

.

 

កង្វល់អំពីការប្រើប្រាស់របស់យើងនូវទិន្នន័យរបស់អ្នក

ប្រសិនបើអ្នកមានការតវ៉ាអំពីដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក សូមទាក់ទងទៅអាជ្ញាធរត្រួតពិនិត្យដែលមានសមត្ថកិច្ចនៅក្នុងតំបន់របស់អ្នក។

 

តើអ្នកអាចទាក់ទងយើង និងលុបចោលការជាវ (unsubscribe) បានយ៉ាងដូចម្ដេច? អ្នកអាចទាក់ទងទៅអ្នកគ្រប់គ្រងកម្មវិធីរបស់អ្នក ឬ webmaster@workplaceoptions.com ប្រសិនបើអ្នកមានសំណួរ មតិយោបល់ ឬសំណូមពរណាមួយ (ឧ. ចង់បានគោលនយោបាយនេះជាភាសាផ្សេងទៀត) ពាក់ព័ន្ធនឹងលក្ខខណ្ឌប្រើប្រាស់ទូទៅ ឬការអនុវត្តសិទ្ធិឯកជនរបស់អ្នក ឬអ្នកចង់លុបគណនីរបស់អ្នក ឬលុបចោលការជាវពីសេវាកម្មនេះ។

 

ដែនយុត្តាធិការ និងច្បាប់ពាក់ព័ន្ធ៖ ច្បាប់នៃរដ្ឋ Carolina ខាងជើងគ្រប់គ្រងលើលក្ខខណ្ឌទូទៅនៃការប្រើប្រាស់ (“សេចក្តីថ្លែង”) នៅក្នុងវិសាលភាពដែលច្បាប់ទាំងនេះមិនត្រូវបានជំទាស់ដោយច្បាប់ក្នុងស្រុកពាក់ព័ន្ធដូចទៅនឹង GDPR សម្រាប់ម្ចាស់ទិន្នន័យនៅក្នុង EEA។ អ្នកយល់ព្រមដោយមិនអាចកែប្រែបានចំពោះយុត្តាធិការរបស់តុលាការដែលមានទីតាំងនៅក្នុងតំបន់ Wake នៃរដ្ឋ North Carolina សហរដ្ឋអាមេរិក សម្រាប់សកម្មភាពណាមួយដែលកើតចេញពី ឬពាក់ព័ន្ធនឹងសេចក្តីថ្លែងនេះ ប្រសិនបើមិនដូច្នោះទេ ច្បាប់ក្នុងស្រុកផ្ដល់ឱ្យអ្នកនូវសិទ្ធិដែលមិនអាចជៀសវាងបាននៅក្នុងការដាក់ពាក្យសុំទៅតុលាការក្នុងស្រុករបស់អ្នក។ ប្រសិនបើព័ត៌មាន និងឯកសារដែលបង្ហាញនៅលើគេហទំព័រនេះ រួមមានការលក់ទំនិញ (ដូចជាឯកសារ សៀវភៅ) នោះសិទ្ធិ និងកាតព្វកិច្ចដែលអ្នក ឬ WPO អាចមាន មិនត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីកិច្ចសន្យាសម្រាប់ការលក់ទំនិញអន្ដរជាតិ (“CISG”) ឡើយ ហើយការអនុវត្តនូវសិទ្ធិនោះមិនត្រូវបានរាប់បញ្ចូលឡើយ។ អ្នកអាចចូលទៅកាន់គេហទំព័រនេះពីតំបន់ណាមួយក្នុងពិភពលោក។ ប្រសិនបើការប្រើប្រាស់របស់អ្នកនូវអត្ថប្រយោជន៍ដែលផ្តល់ដោយគេហទំព័រនេះមានទំនាស់ជាមួយច្បាប់នៅក្នុងតំបន់របស់អ្នក នោះ WPO សូមស្នើ
អ្នក​កុំប្រើគេហទំព័រនេះអី។ អ្នកត្រូវទទួលខុសត្រូវចំពោះការដឹង និងស្វែងយល់អំពីច្បាប់នៃតំបន់របស់អ្នក ក៏ដូចជាការអនុលោមភាពរបស់អ្នកចំពោះច្បាប់ទាំងនោះផងដែរ។

ការយល់ព្រម

តាមរយៈការបន្តប្រើប្រាស់គេហទំព័រនេះ ឬចុចប៊ូតុង “ខ្ញុំទទួលយក” (ដែលលក្ខណៈពិសេសនេះអាចប្រើបាន) អ្នកទទួលស្គាល់ថា អ្នកបានអាន និងយល់ និងយល់ព្រមគោរពតាមខចែង និងលក្ខខណ្ឌទាំងអស់ និងការប្រាស់ បដិសេធផ្សេងៗសម្រាប់ការប្រើប្រាស់គេហទំព័រនេះ និងសេវាដែលផ្ដល់ដោយគេហទំព័រនេះ។ លក្ខខណ្ឌទូទៅ​របស់យើងអំពីការប្រើប្រាស់ និងវិធានឯកជនភាពត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ។ WPO សូមលើកទឹកចិត្តអ្នកឱ្យពិនិត្យឡើងវិញនូវគោលនយោបាយរបស់យើងរាល់ពេលដែលអ្នកចូលមើលគេហទំព័រនេះ។

 

គោលនយោបាយឯកជនភាព