| Español Europeo | Français | Français Canadien | Nederlands | Deutsch | English | Español Latinoamericano | Português | Português-Brasil | Swedish | 简体中文 | 繁體中文 | 日本語 | 한국어 | ភាសាខ្មែរ | Tiếng Việt | ไทย | Türkçe | Bahasa Indonesia | हिंदीo | اردو | မြန်မာ | Cebuano |
គោលនយោបាយឯកជនភាពនេះ (“គោលនយោបាយ”) ពិពណ៌នាពីរបៀបដែលក្រុមហ៊ុន Workplace Options (“WPO”, “យើង”, “យើង” (ជាសព្វនាម) ឬ “របស់យើង”) ប្រមូល ការពារ និង ប្រើប្រាស់ព័ត៌មានដែលអាចកំណត់អត្តសញ្ញាណបុគ្គលបាន (“ព័ត៌មានផ្ទាល់ខ្លួន”) ដែលអ្នក (“អ្នកប្រើប្រាស់”, “អ្នក” ឬ “របស់អ្នក”) អាចផ្តល់ជូន ខណៈដែលកំពុងប្រើប្រាស់ផលិតផលឬសេវាកម្មណាមួយរបស់វា (ដែលជារួមហៅថា “សេវាកម្ម EAP” ឬ “សេវាកម្ម”)។ វាក៏ពិពណ៌នាផងដែរពីជម្រើសដែលមានសម្រាប់អ្នកទាក់ទងនឹងការប្រើប្រាស់របស់យើងលើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និង ពីរបៀបដែលអ្នកអាចចូលទៅកាន់និងធ្វើបច្ចុប្បន្នភាពព័ត៌មាននេះ។ គោលនយោបាយនេះមិនអនុវត្តចំពោះការប្រតិបត្តិរបស់ក្រុមហ៊ុនផ្សេងៗដែលយើងមិនមែនជាម្ចាស់ ឬ គ្រប់គ្រង ឬចំពោះបុគ្គលដែលយើងមិនបានជួលឬគ្រប់គ្រងឡើយ។
ច្បាប់ពាក់ព័ន្ធ
WPO ប្តេជ្ញាការពារគ្រប់ព័ត៌មានផ្ទាល់ខ្លួននិងឯកជនទាំងអស់ដោយយោងតាមច្បាប់ បទបញ្ញត្តិ និង បទដ្ឋានពាក់ព័ន្ធទាំងអស់ណាមួយ ដែលរួមមានជាអាទិ៍បទដ្ឋានណាមួយដែលបានបង្កើតឡើងនៅសហរដ្ឋអាមេរិកនៅក្រោមច្បាប់ស្តីពីគណេយ្យភាព និង ការអាចផ្លាស់ប្តូរកន្លែងធានារ៉ាប់រងសុខភាពបាន (Health Insurance Portability and Accountability Act), HITECH (ច្បាប់ស្តីពីការព្យាបាលសុខភាពបុគ្គលនិងបច្ចេកវិជ្ជាព័ត៌មានសុខភាពសម្រាប់សេដ្ឋកិច្ច) ហើយនៅក្នុងចក្រភពអង់គ្លេសនៅក្រោមច្បាប់ការពារទិន្នន័យឆ្នាំ 2018 ។ នៅក្នុងករណីមានការប្រើប្រាស់សេវាកម្មរបស់យើងស្ថិតនៅក្នុងសហគមន៍អឺរ៉ុប ក្រុមហ៊ុន WPO គោរពតាមក្របខ័ណ្ឌស្តីពីការការពារឯកជនភាព (Privacy Shield Framework), បទបញ្ញត្តិការពារទិន្នន័យទូទៅ (General Data Protection Regulation) (បទបញ្ញត្តិ (អឺរ៉ុប) 2016/679) ដែលចាប់អនុវត្តពីថ្ងៃទី25 ខែឧសភា ឆ្នាំ2018 និងច្បាប់ជាតិណាមួយដែលអនុវត្តរឿងខាងលើ។ មូលដ្ឋានគតិយុត្តិនៃការផ្ទេរទិន្នន័យរវាងសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកគឺផ្អែកលើគំរូគំរូរបស់សហភាពអ៊ឺរ៉ុប (ក្លូប៊្លេសស្ត្រេសស្ត្រេស) និងការដកហូតយោងតាមមាត្រា ៤៤ នៃ GDPR ។ WPO អនុលោមតាមស្វីស – សហរដ្ឋអាមេរិក។ ក្របខ័ណ្ឌការការពារភាពឯកជនដែលបានកំណត់ដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកទាក់ទងនឹងការប្រមូលការប្រើប្រាស់និងការរក្សាទុកព័ត៌មានផ្ទាល់ខ្លួនដែលផ្ទេរពីប្រទេសស្វីសមកសហរដ្ឋអាមេរិក។ WPO បានបញ្ជាក់ទៅក្រសួងពាណិជ្ជកម្មថាខ្លួនគោរពគោលការណ៍ការពារភាពឯកជន។ ប្រសិនបើមានទំនាស់រវាងពាក្យនៅក្នុងសេចក្តីជូនដំណឹងអំពីសិទ្ធិឯកជននិងគោលការណ៍នៃការការពារសិទ្ធិឯកជនគោលការណ៍នៃការការពារសិទ្ធិឯកជនត្រូវគ្រប់គ្រងសម្រាប់ការផ្ទេរទិន្នន័យស្វ៊ីស – អាមេរិក។ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីការពារសិទ្ធិឯកជននិងដើម្បីមើលវិញ្ញាបនប័ត្ររបស់យើងសូមមើលគេហទំព័រ https://www.privacyshield.gov/welcome ។
គោលបំណងនៃគោលនយោបាយឯកជនភាពនេះ
គោលនយោបាយឯកជនភាពរបស់យើងត្រូវបានបង្កើតឡើងដើម្បីការពារឯកជនភាពរបស់បុគ្គលនីមួយៗ។ គោលនយោបាយនេះពន្យល់ពីព័ត៌មានអ្វីដែលយើងប្រមូលពីអ្នកចូលទស្សនាគេហទំព័រនេះ និង សមាជិកដែលយើងផ្តល់សេវាកម្មផ្សេងៗឲ្យ ដោយប្រើគេហទំព័រ កម្មវិធី និង សេវាកម្មតាមកម្មវិធីផ្សេងទៀតរបស់យើងនៅក្នុងរយៈពេលនៃទំនាក់ទំនងរបស់យើង ពន្យល់ពីរបៀបដែលយើងប្រើប្រាស់ព័ត៌មាននោះ និង ពីរបៀបដែលអ្នកចូលទស្សនា និង/ឬ សមាជិកអាចធ្វើបច្ចុប្បន្នភាព និង ផ្ទៀងផ្ទាត់ការប្រើប្រាស់ព័ត៌មានដែលបានផ្តល់ជូន។ យើងនឹងធ្វើបច្ចុប្បន្នភាពគោលនយោបាយនេះពីពេលមួយទៅមួយដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ យើងសូមលើកទឹកចិត្តឲ្យអ្នកពិនិត្យមើលឡើងវិញនូវគោលនយោបាយនេះពីពេលមួយទៅមួយដើម្បីទទួលបានព័ត៌មានថ្មីៗពីរបៀបដែលយើងប្រើប្រាស់ និង ការពារព័ត៌មានរបស់អ្នក និងបន្តធ្វើឲ្យប្រសើរឡើងនូវព័ត៌មាននៅក្នុងគេហទំព័រ/កម្មវិធីទូរស័ព្ទរបស់យើង និងបង្កើនប្រសិទ្ធិភាពសេវាកម្មរបស់យើង។ ប្រសិនបើយើងធ្វើការផ្លាស់ប្តូរសំខាន់ៗទៅនឹងការប្រមូល ការប្រើប្រាស់ និង/ឬ ការបញ្ចញព័ត៌មានផ្ទាល់ខ្លួនដែលអ្នកផ្តល់ជូនឲ្យយើង យើងនឹងជូនដំណឹងដល់អ្នក ដោយការផ្សព្វផ្សាយសេចក្តីជូនដំណឹងច្បាស់លាស់មួយដែលងាយស្រួលដល់អ្នកមើលឃើញ។ មុនពេលប្រើប្រាស់សេវាកម្មរបស់យើង អ្នកនឹងត្រូវបានស្នើសុំឲ្យទទួលយល់ព្រមលើលក្ខខណ្ឌនៃគោលនយោបាយឯកជនភាពនេះ។
WPO រក្សាការការពារដ៏ត្រឹមត្រូវតាមរូបវន្ត តាមបច្ចេកវិជ្ជា និង តាមរដ្ឋបាល ដែលត្រូវបានបង្កើតឡើងដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយយោងទៅតាមច្បាប់ដែលពាក់ព័ន្ធ។ WPO ប្រើប្រាស់ការដាក់កូដតាមស្តង់ដារឧស្សាហកម្ម (Industry Standard Encryption) នៅក្នុងគេហទំព័រនេះ។ WPO នឹងមិនវាយតម្លៃលើកុំព្យូទ័រ កុំព្យូទ័របន្ទះស្តើង (Tablet) ឬ ឧបករណ៍ចល័តដាក់តាមខ្លួនបានផ្សេងទៀតណាមួយ ដែលអ្នកអាចប្រើដើម្បីមានលទ្ធភាពចូលប្រើសេវាកម្មរបស់ WPO ដើម្បីគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឲ្យមានសុវត្ថិភាពឡើយ។ WPO សូមបដិសេធមិនទទួលខុសត្រូវលើការខាតបង់ណាមួយ ដែលបណ្តាលមកពីការខ្វះខាតការការពារទិន្នន័យ និង ការខ្វះខាតខាងសន្តិសុខដែលមានប្រភពពីឧបករណ៍អេឡិចត្រូនិចផ្ទាល់ខ្លួនរបស់អ្នក។
តើយើងប្រមូលព័ត៌មានប្រភេទអ្វី?
អ្នកត្រូវចុះឈ្មោះជាមួយនឹង WPO ដើម្បីមានមានសិទ្ធិចូលប្រើប្រាស់សេវាកម្មរបស់យើង។ WPO អាចប្រមូលព័ត៌មានខ្លះពីផ្នែកអន្តរកម្មដូចជាការស្ទង់មតិតាមអនឡាញ ទម្រង់ចុះឈ្មោះនិងទំនាក់ទំនង និងតាមរយៈការប្រើប្រាស់ ‘ឃុកឃីស៍’ (Cookies) ដូចដែលបានពន្យល់ខាងក្រោម។ ព័ត៌មានដែល WPO បានទទួលតាមរបៀបបែននេះអាស្រ័យលើការកំណត់ (Settings) នៅក្នុងកម្មវិធីរុករករបស់អ្នក។ ឧទាហរណ៍ ប្រសិនបើអ្នកចូលទស្សនាគេហទំព័រនេះដើម្បីអាន ឬ ទាញយកព័ត៌មានទុក ដូចជាព័ត៌មានពីស្ថានភាពសុខភាព ឬ ពីផលិតផលមួយក្នុងចំណោមផលិតផលទាំងឡាយរបស់ក្រុមហ៊ុន WPO ក្រុមហ៊ុន WPO អាចប្រមូលព័ត៌មានអនាមិក មិនផ្ទាល់ខ្លួន និង មិនសម្ងាត់អំពីខ្លួនអ្នកពីកុំព្យូទ័ររបស់អ្នក ដែលរួមមានប្រភេទនៃកម្មវិធីរុករកគេហទំព័រដែលអ្នកប្រើ តំណភ្ជាប់ (Link) ដែលអ្នកជ្រើសយក ទិន្នន័យចរាចរណ៍ ឈ្មោះគេហទំព័ររបស់អ្នក អាសយដ្ឋានអ៊ីនធើណេតនៃគេហទំព័រដែលត្រូវបានប្រើដើម្បីចូលប្រើ ទិន្ន័យទីតាំង ទំព័នៃគេហទំព័រដែលអ្នកបានចូលទស្សនានៅលើគេហទំព័រនេះ កំណត់ត្រាគេហទំព័រ និង ទិន្នន័យទំនាក់ទំនងផ្សេងទៀត។
ដោយអាស្រ័យលើជម្រើស ផលិតផល និង សេវាកម្មរបស់អ្នក (ឧទាហរណ៍ដូចជា សេវាកម្មសុខភាពនិងអាកប្បកិរិយា) និងដោយមានការយល់ព្រមជាក់លាក់ពីអ្នក ក្រុមហ៊ុន WPO អាចប្រមូល និង ដំណើរការព័ត៌មានផ្ទាល់ខ្លួនដែលអាចរួមមាន៖
- ឈ្មោះ
- ថ្ងៃខែឆ្នាំកំណើត/កំណត់ត្រាអត្រានុកូលដ្ឋានផ្សេងទៀត
- អាសយដ្ឋានអ៊ីម៉េល
- អាសយដ្ឋានផ្ញើតាមប្រៃសណីយ៍/អាសយដ្ឋានទីកន្លែង
- លេខទូរស័ព្ទ
- ពូជសាសន៍ ឬ ជាតិសាសន៍
- ទំនោរផ្លូវភេទ ឬ ជំនឿសាសនា
- លេខអត្តសញ្ញាណឯកជន/លេខបញ្ជាក់សិទ្ធិរស់នៅ
- ព័ត៌មានសុខភាពផ្ទាល់ខ្លួន
- ព័ត៌មានសុខភាពគ្រួសារ។
អ្នកប្រើប្រាស់ដែលមិនប្រាកដថា តើព័ត៌មានអ្វីដែលតម្រូវឲ្យផ្តល់ ត្រូវបានស្វាគមន៍ឲ្យមកទាក់ទងយើង។
តើយើងប្រមូលព័ត៌មានប្រភេទអ្វី (កម្មវិធីទូរស័ព្ទ)?
នៅពេលអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទ ម៉ាស៊ីនបម្រើ (Server) របស់យើង កត់ត្រាទុកព័ត៌មានដែលឧបករណ៍របស់អ្នកបញ្ជូនដោយស្វ័យប្រវត្តិ។ ទិន្នន័យនេះអាចរួមបញ្ចូលព័ត៌មានដូចជាអាសយដ្ឋាន IP និងទីតាំងនៃឧបករណ៍របស់អ្នក ឈ្មោះឧបករណ៍ និង កំណែ (Version) ឧបករណ៍ ប្រភេទនិងកំណែប្រព័ន្ធប្រតិបត្តិការ ចំណង់ចំណូលចិត្តភាសា ព័ត៌មានដែលអ្នកស្វែងរកនៅក្នុងកម្មវិធីទូរស័ព្ទរបស់យើង កាលបរិច្ឆេទនិងពេលចូលប្រើប្រាស់ និង ស្ថិតិផ្សេងទៀត។ អ្នកនឹងអាចគ្រប់គ្រងការអនុញ្ញាតនេះសម្រាប់ទីតាំង និង ប៉ារ៉ាម៉ែត្រសម្រាប់ឧបករណ៍ដទៃ ដោយផ្អែកលើឧបករណ៍របស់អ្នក (ឧទាហរណ៍ដូចជា ទីតាំង និង ការជូនដំណឹងជាដើម)។ ប្រសិនបើអ្នកជ្រើសរើសមិនអនុញ្ញាតឲ្យមានការចូលប្រើប្រាស់បែបនេះទេ សេវាកម្មខ្លះប្រហែលជាមិនអាចដំណើរការប្រកបដោយប្រសិទ្ធភាពដូចការរំពឹងទុកនោះទេ។
ប្រសិនបើអ្នកចង់ប្រើប្រាស់មុខងាររបស់កម្មវិធីទូរស័ព្ទនេះ អ្នកនឹងត្រូវបានស្នើសុំឲ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួនជាក់លាក់មួយចំនួន (ឧទាហរណ៍ដូចជា ឈ្មោះ និង អាសយដ្ឋានអ៊ីម៉េលរបស់អ្នកជាដើម) ។ យើងទទួលនិងរក្សាទុកព័ត៌មានណាមួយដែលអ្នកផ្តល់ជូនដោយការស្ម័គ្រចិត្តមកយើង នៅពេលអ្នកបង្កើតគណនីមួយ ឬ បំពេញពាក្យណាមួយតាមអនឡាញនៅក្នុងកម្មវិធីទូរស័ព្ទនេះ។ នៅពេលចាំបាច់ ព័ត៌មាននេះអាចរួមបញ្ចូលអាសយដ្ឋានអ៊ីម៉េល ឈ្មោះ លេខទូរស័ព្ទ ឬ ព័ត៌មានផ្ទាល់ខ្លួនដទៃទៀតរបស់អ្នក ដើម្បីបំពេញការចុះឈ្មោះនេះ។ ប្រសិនបើអ្នកជ្រើសរើសមិនផ្តល់ឲ្យយើងនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក នោះអ្នកប្រហែលជាមិនអាចទទួលបានប្រយោជន៍ពីការប្រើប្រាស់មុខងារផ្សេងៗនៃកម្មវិធីទូរស័ព្ទនេះបានទេ។ អ្នកប្រើប្រាស់ដែលមិនច្បាស់ថាតើព័ត៌មានណាមួយដែលតម្រូវឲ្យផ្តល់ ត្រូវបានស្វាគមន៍ឲ្យមកទាក់ទងយើង។
តើយើងប្រមូលព័ត៌មានប្រភេទអ្វី (ការដំណើរការការបង់ប្រាក់)?
យើងប្រើប្រាស់ក្រុមហ៊ុនដំណើរការការបង់ប្រាក់ភាគីទីបី ដើម្បីដំណើរការការបង់ប្រាក់តាមគេហទំព័ររបស់យើង។ ទាក់ទាក់នឹងការដំណើរការការបង់ប្រាក់បែបនេះ យើងមិនរក្សាទុកព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនបាន ឬក៏ព័ត៌មានហិរញ្ញវត្ថុដូចជាលេខប័ណ្ណឥណទានជាដើមឡើយ។ តាមពិត ព័ត៌មានទាំងអស់បែបនេះត្រូវបានផ្តល់ជូនដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនដំណើរការការបង់ប្រាក់ភាគីទីបីឈ្មោះថា Stripe ដែលការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់ក្រុមហ៊ុននេះត្រូវបានគ្រប់គ្រងដោយគោលនយោបាយឯកជនភាពរបស់ពួកគេ ដែលគេអាចចូលមើលបានតាមគេហទំព័រដែលមានអាសយដ្ឋាន https://stripe.com/us/privacy ។
តើយើងប្រមូលព័ត៌មានប្រភេទអ្វី (ដើម្បីសម្របតាម)?
យើងប្រើប្រាស់ក្រុមហ៊ុនស្ទង់មតិ SurveyMonkey ដើម្បីធ្វើការសិក្សា។ យើងមិនប្រមូល/រក្សាទុកព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនបានណាមួយឡើយ។ SurveyMonkey ប្រើប្រាស់ឃុកឃីស៍ដើម្បីគ្រប់គ្រងការស្ទង់មតិឲ្យមានប្រសិទ្ធភាព។ ព័ត៌មានបន្ថែមអំពីឃុកឃីស៍អាចរកបាននៅទីនេះ ។
ឃុកឃីស៍
នៅពេលកំពុងដំណើរការសេវាកម្មនេះ យើងអាចប្រើប្រាស់បច្ចេកវិជ្ជាមួយដែលមានឈ្មោះថា “ឃុកឃីស៍”។ ឃុកឃីស៍គឺជាព័ត៌មានមួយដែលកុំព្យូទ័រដែលដំណើរការសេវាកម្មរបស់យើងផ្តល់ទៅកាន់កម្មវិធីរុករកគេហទំព័ររបស់អ្នក នៅពេលអ្នកចូលប្រើប្រាស់សេវាកម្មនេះ។ ឃុកឃីស៍របស់យើងជួយផ្តល់មុខងារបន្ថែមទៅកាន់សេវាកម្មនេះ និង ជួយឲ្យយើងវិភាគការប្រើប្រាស់សេវាកម្មឲ្យបានកាន់តែត្រឹមត្រូវបន្ថែមទៀត។ ឧទាហរណ៍ សេវាកម្មរបស់យើងអាចដាក់ឃុកឃីស៍នៅលើកម្មវិធីរុករករបស់អ្នក ដែលអាចឲ្យអ្នកចូលប្រើប្រាស់សេវាកម្មនេះ ដោយមិនចាំបាច់ចង់ចាំ និងត្រូវវាយបញ្ចូលពាក្យសម្ងាត់ម្តងទៀត នៅអំឡុងពេលចូលទៅកាន់សេវាកម្មនេះ និង/ឬ ដើម្បីរក្សាពេញរយៈពេលនៃការចូលទៅប្រើប្រាស់។ នៅក្នុងគ្រប់ករណីដែលយើងប្រើឃុកឃីស៍ យើងនឹងមិនប្រមូលទិន្នន័យផ្ទាល់ខ្លួន លើកលែងតែមានការអនុញ្ញាតរបស់អ្នក។ នៅក្នុងកម្មវិធីរុករកភាគច្រើន អ្នកនឹងឃើញផ្នែក “ជំនួយ” (help) នៅលើរបារឧបករណ៍នេះ។ សូមចូលមើលផ្នែកនេះសម្រាប់ព័ត៌មានពីរបៀបទទួលបានការជូនដំណឹង នៅពេលអ្នកកំពុងទទួលឃុកឃីស៍ថ្មី និង ពីរបៀបបិទឃុកឃីស៍។ យើងសូមណែនាំឲ្យអ្នកបើកឃុកឃីស៍ចោល ព្រោះពួកវាអាចឲ្យអ្នកទទួលបានប្រយោជន៍ពីការប្រើប្រាស់មុខងារខ្លះរបស់សេវាកម្មនេះ។
ការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន
អ្នកអាចចូលប្រើប្រាស់ ធ្វើបច្ចុប្បន្នភាព និង លុបចោលព័ត៌មានផ្ទាល់ខ្លួនជាក់លាក់មួយចំនួនអំពីអ្នកបាន។ ព័ត៌មានដែលអាចមើលឃើញ ធ្វើបច្ចុប្បន្នភាព និង លុបចោលនេះ អាចផ្លាស់ប្តូរអាស្រ័យទៅតាមសេវាកម្មនេះ។ ប៉ុន្តែ នៅពេលអ្នកធ្វើបច្ចុប្បន្នភាពព័ត៌មាន យើងអាចរក្សាសំណៅមួយនៃព័ត៌មានដែលមិនទាន់បានកែប្រែនៅក្នុងកំណត់ត្រារបស់យើង។ យើងនឹងរក្សាទុកដើម្បីប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនសម្រាប់រយៈពេលដែលចាំបាច់ដើម្បីគោរពតាមកាតព្វកិច្ចផ្លូវច្បាប់របស់យើង ដើម្បីដោះស្រាយជម្លោះ និង អនុវត្តកិច្ចព្រមព្រៀងរបស់យើង ប្រសិនបើរយៈពេលរយៈពេលរក្សាទុកយូរជាងនេះមិនត្រូវបានតម្រូវ ឬ អនុញ្ញាតដោយច្បាប់។ យើងអាចប្រើប្រាស់ទិន្នន័យសរុបណាមួយ ដែលត្រូវបានទាញចេញពី ឬ រួមបញ្ចូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក បន្ទាប់ពីអ្នកធ្វើបច្ចុប្បន្នភាព ឬ លុចវាចោល ប៉ុន្តែមិនទៅតាមរបៀបមួយដែលនឹងកំណត់អត្តសញ្ញាណអ្នកដោយផ្ទាល់ទេ។ សម្រាប់គោលបំណងស្ថិតិ យើងប្រើប្រាស់តែទិន្នន័យដែលបានធ្វើអនាមិកភាពហើយ។ នៅពេលរយៈពេលរក្សាទុកបានផុតកំណត់ ព័ត៌មានផ្ទាល់ខ្លួននឹងត្រូវបានលុបចោល ឬ នឹងត្រូវធ្វើអនាមិកភាព។ ហេតុនេះ សិទ្ធិក្នុងការចូលប្រើប្រាស់ សិទ្ធិក្នុងការលុប សិទ្ធិក្នុងការកែតម្រូវ និងសិទ្ធិក្នុងការផ្លាស់ប្តូរទីកន្លែងទិន្នន័យមិនអាចត្រូវបានអនុវត្តបានទេ បន្ទាប់ពីរយៈពេលនៃការរក្សាទុកនេះបានផុតកំណត់។
តើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានប្រើប្រាស់យ៉ាងដូចម្តេច?
ព័ត៌មានណាមួយដែលយើងប្រមូលពីអ្នក អាចត្រូវបានប្រើប្រាស់ដើម្បីផ្តល់ជូនអ្នកនូវសេវាកម្ម ទាក់ទងអ្នកទាក់ទងនឹងសេវាកម្មរបស់យើង ផ្តល់ព័ត៌មានថ្មីៗដល់អ្នកអំពីការផ្តល់ជូនរបស់យើង តម្រូវតាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក ធ្វើឲ្យប្រសើរឡើងនូវសេវាកម្ម/ផលិតផលរបស់យើង ធ្វើឲ្យប្រសើរឡើងនូវសេវាកម្មអតិថិជន និងឆ្លើយតបទៅនឹងសំណួរនិងអ៊ីម៉េលរបស់អតិថិជនយើង ផ្ញើអ៊ីម៉េលជូនដំណឹងដូចជាការក្រើនរំលឹកពីពាក្យសង្ងាត់ ព័ត៌មានថ្មីៗជាដើម ហើយនិងគ្រប់គ្រងនិងដំណើរការសេវាកម្មនិងកម្មវិធីរបស់យើង។ ព័ត៌មានដែលប្រមូលបានដោយស្វ័យប្រវត្តិត្រូវបានប្រើគ្រាន់តែដើម្បីកំណត់ពីលទ្ធភាពកើតមានករណីរំលោភបំពាន និង បង្កើតព័ត៌មានស្ថិតិ ដែលទាក់ទងនឹងការប្រើប្រាស់និងចរាចរណ៍កម្មវិធីទូរស័ព្ទ/គេហទំព័រប៉ុណ្ណោះ។ ព័ត៌មានស្ថិតិនេះមិនត្រូវប្រមូលផ្តុំតាមរបៀបដែលនឹងអាចកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធនេះណាមួយបាននោះទេ។
និយោជករបស់អ្នកនឹងពុំអាចចូលដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលត្រូវបានរក្សាទុកនៅលើប្រព័ន្ធ WPO ឡើយ ប៉ុន្តែប្រសិនបើនិយោជករបស់អ្នកផ្តល់ជូននូវគម្រោងលើកទឹកចិត្តដែលផ្តល់រង្វាន់សម្រាប់ការបញ្ចប់កម្មវិធីអនឡាញរបស់ WPO ដោយមានការយល់ព្រមច្បាស់លាស់ពីអ្នកតាមរយៈប្រអប់ធីកនៅលើទំព័រចុះឈ្មោះ នោះ WPO អាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយនិយោជិតរបស់អ្នក ដែលរួមមានឈ្មោះរបស់អ្នក អត្តសញ្ញាណកម្មនិយោជិត និងព័ត៌មានលម្អិតនៃកម្មវិធី ឬការវាយតម្លៃលើអ៊ីនធឺណិតដែលអ្នកបានបញ្ចប់ ក៏ដូចជាកាលបរិច្ឆេទផងដែរ។ ពិន្ទុ និងចម្លើយពីកម្មវិធីអនឡាញរបស់អ្នកនឹងមិនត្រូវបានបង្ហាញដល់និយោជករបស់អ្នកដែលជាផ្នែកមួយនៃគម្រោងលើកទឹកចិត្តឡើយ។
ប្រសិនបើនិយោជករបស់អ្នកផ្តល់ជូននូវផែនការបង្វឹក ដែលរួមមានទាំងការហៅពីគ្រូបង្វឹក WPO ដោយមានការយល់ព្រមច្បាស់លាស់ពីអ្នកតាមរយៈប្រអប់ធីកនៅលើទំព័រចុះឈ្មោះ គ្រូបង្វឹកអាចទាក់ទងអ្នកដោយប្រើប្រាស់ព័ត៌មានទំនាក់ទំនង និងចំណង់ចំណូលចិត្តដែលអ្នកផ្តល់។ និយោជករបស់អ្នកនឹងមិនទទួលបានព័ត៌មានលម្អិតណាមួយពាក់ព័ន្ធនឹងមាតិកានៃការពិភាក្សារបស់អ្នកជាមួយនឹងគ្រូបង្វឹកឡើយ ប៉ុន្តែ WPO អាចចែករំលែកជាមួយនិយោជិតនូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក រួមទាំងឈ្មោះ លេខសម្គាល់និយោជិត និងចំនួនវគ្គបង្វឹកដែលអ្នកបានបញ្ចប់ រួមទាំងកាលបរិច្ឆេទផងដែរ។
ក្រុមហ៊ុន WPO គឺជាអ្នកគ្រប់គ្រងទិន្នន័យទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបានប្រមូលដោយផ្ទាល់ពីសមាជិកនៃសេវាកម្មរបស់យើង។ យើងអាចដំណើរការព័ត៌មានផ្ទាល់ខ្លួនទាក់ទងនឹងអ្នកបាន ប្រសិនបើទាក់ទងនឹងលក្ខខណ្ឌណាមួយដូចតទៅនេះ៖ (i) អ្នកបានផ្តល់ការយល់ព្រមរបស់អ្នកសម្រាប់គោលបំណងជាក់លាក់មួយឬច្រើនជាងនេះ។ សូមចងចាំថា នៅក្រោមច្បាប់ខ្លះ យើងអាចត្រូវបានអនុញ្ញាតឲ្យដំណើរការព័ត៌មាន រហូតដល់អ្នកជំទាស់នឹងការដំណើរការបែបនេះ (ដោយការជ្រើសយកការមិនចូលរួម) ដោយមិនចាំបាច់ត្រូវពឹងផ្អែកលើការយល់ព្រម ឬ មូលដ្ឋានច្បាប់ណាមួយនៅខាងក្រោមដូចតទៅនេះ។ ប៉ុន្តែ វាមិនអាចអនុវត្តបានទេ នៅពេលណាក៏ដោយដែលការដំណើរការព័ត៌មានផ្ទាល់ខ្លួនគោរពតាមច្បាប់ការពារទិន្នន័យនៅតំបន់អឺរ៉ុប; (ii) ការផ្តល់ជូនព័ត៌មានគឺមានភាពចាំបាច់សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាមួយអ្នក និង/ឬ សម្រាប់កាតព្វកិច្ចមុនកិច្ចសន្យាណាមួយពាក់ព័ន្ធបញ្ហាដែលបានលើកឡើងនេះ; (iii) ការដំណើរការគឺចាំចាច់សម្រាប់ការគោរពតាមកាតព្វកិច្ចច្បាប់ ដែលអ្នកត្រូវគោរពតាម; (iv) ការដំណើរការទាក់ទងនឹងកិច្ចការដែលត្រូវបានអនុវត្តនៅក្នុងផលប្រយោជន៍សាធារណៈ ឬ នៅក្នុងការប្រើប្រាស់សិទ្ធិអំណាចផ្លូវការដែលបានប្រគល់ដល់យើង; (v) ការដំណើរការគឺចាំបាច់សម្រាប់គោលបំណងនៃផលប្រយោជន៍ស្របច្បាប់ ដែលយើងឬភាគីទីបីគោរពតាម។ នៅក្នុងករណីណាក៏ដោយ យើងនឹងរីករាយក្នុងការបញ្ជាក់ពីមូលដ្ឋានច្បាប់ជាក់លាក់ដែលអនុវត្តចំពោះការដំណើរការនេះ និងជាពិសេសថាតើការផ្តល់ព័ត៌មានផ្ទាល់ខ្លួនគឺជាលក្ខខណ្ឌតម្រូវតាមច្បាប់ឬកិច្ចសន្យា ឬក៏ជាលក្ខខណ្ឌតម្រូវដែលចាំបាច់ត្រូវចូលរួមក្នុងកិច្ចសន្យាឬអត់។
ការរក្សាទុកនិងការផ្ទេរព័ត៌មាន
WPO អាចផ្ទេរព័ត៌មានផ្ទាល់ខ្លួនដែលប្រមូលបានពីអ្នកទៅកាន់ប្រទេសនានាក្រៅពីប្រទេសដែលព័ត៌មាននេះត្រូវបានប្រមូល។ ការផ្ទេរទាំងនេះនឹងទៅមជ្ឈមណ្ឌលសេវាកម្មដែលដំណើរការដោយ WPO ឬបណ្តាញអ្នកផ្តល់សេវា WPO ដើម្បីផ្តល់ជូនអ្នកនូវសេវាកម្មដែលអ្នកបានស្នើសុំ។ WPO ប្រកាន់ខ្ជាប់នូវការការពារសុវត្ថិភាពគ្រប់គ្រាន់ដែលត្រូវការសម្រាប់ការផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅក្រៅតំបន់សេដ្ឋកិច្ចអឺរ៉ុប។ ប្រសិនបើអ្នកមានទីតាំងនៅសហភាពអ៊ឺរ៉ុបឬស្វីស WPO អាចផ្ទេរទិន្នន័យនៅខាងក្រៅសហភាពអឺរ៉ុបដោយអនុលោមតាមស្តង់ដារដែលបានកំណត់ដោយច្បាប់សហភាពអឺរ៉ុបរួមទាំងការដកហូតផ្អែកលើមាត្រា ៤៩ នៃ GDPR និងប្រយោគគំរូរបស់សហភាពអឺរ៉ុប។ ទោះយ៉ាងណាការទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានផ្តល់ជូនតែលើតម្រូវការចាំបាច់ដើម្បីឱ្យ WPO អាចផ្តល់សេវាកម្មរបស់ខ្លួនតាមការស្នើសុំរបស់អ្នក។ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងមិនត្រូវបានបង្ហាញដល់មនុស្សឬអង្គភាពផ្សេងក្រៅពីរបាយការណ៍រួមឬនៅក្នុងសំណុំបែបបទដែលបានកំណត់អត្តសញ្ញាណដោយគ្មានការយល់ព្រមពីអ្នកឡើយ។ ការរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់ EEA ត្រូវបានរក្សាទុកនៅក្នុងសហគមន៍អ៊ឺរ៉ុបផ្ទាល់។
តើយើងចែករំលែកព័ត៌មានរបស់អ្នកជាមួយអ្នកណា?
យើងមិនលក់អាសយដ្ឋានអ៊ីម៉េលរបស់អ្នក ឬ ព័ត៌មានដទៃផ្សេងទៀតរបស់អ្នកដែលអាចកំណត់អត្តសញ្ញាណអ្នកទៅកាន់ភាគីទីបីឡើយ។ ប៉ុន្តែ យើងនឹងចែករំលែកព័ត៌មានរបស់អ្នកជាមួយនឹងក្រុមហ៊ុនដែលជាផ្នែកមួយនៃ WPO ដែលរួមមានមជ្ឈមណ្ឌលដឹកជញ្ជូនទូទាំងពិភពលោករបស់យើង ឬ ជាមួយភាគីទីបីដែលបានជ្រើសយក ដើម្បីសម្រេចបានគោលបំណងដែលបានដាក់ចេញនៅក្នុងគោលនយោបាយនេះ នៅក្នុងកិច្ចសន្យាដទៃជាមួយនឹងអ្នក ឬ នៅក្នុងគេហទំព័រ (ឧទាហរណ៍ដូចជា ក្រុមហ៊ុន “lettershops” ដែលផ្ញើឲ្យអ្នកនូវការផ្សាយពាណិជ្ជកម្ម និង ព័ត៌មានបន្ថែមដែលអាចមានប្រយោជន៍ដល់ការវិនិយោគដែលអ្នកអាចមានចំណាប់អារម្មណ៍)។
យើងបង្ហាញព័ត៌មានអំពីអ្នកទៅអ្នកដទៃនៅពេលដែលយើងជឿជាក់ថាយើងត្រូវបានតម្រូវដោយច្បាប់ ឬ
នីតិវិធីច្បាប់ដើម្បីឆ្លើយតបទៅនឹងការទាមទារ ឬដើម្បីការពារសិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាពរបស់ WPO ឬអ្នកដទៃ។
តើព័ត៌មានអ្វីខ្លះដែលចាំបាច់ត្រូវបង្ហាញ?
ស្ថិតក្នុងកាលៈទេសៈមួយចំនួន WPO អាចនឹងត្រូវរំពឹងថា នឹងបង្ហាញទិន្នន័យផ្ទាល់ខ្លួន។ កាលៈទេសៈទាំងនោះមានចែងក្នុងមាត្រា 6.1 នៃ GDPR ដែលកំណត់ថា ដំណើរការនេះអាចមានសុពលភាពទៅបានលុះត្រាតែស្ថិតក្នុងវិសាលភាពយ៉ាងតិចណាស់មួយក្នុងចំណោមដូចខាងក្រោម៖
- ម្ចាស់ទិន្នន័យបានផ្តល់ការព្រមព្រៀងដល់ដំណើរការនៃទិន្នន័យផ្ទាល់ខ្លួនរបស់គាត់សម្រាប់គោលបំណងជាក់លាក់មួយ ឬច្រើន។
- ការដំណើរការគឺចាំបាច់សម្រាប់ការអនុវត្តកិច្ចសន្យាដែលម្ចាស់ទិន្នន័យជាភាគី ឬដើម្បីចាត់វិធានការតាមសំណើរបស់ម្ចាស់ទិន្នន័យមុនពេលចុះកិច្ចសន្យា។
- ការដំណើរការគឺចាំបាច់សម្រាប់ការអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់ដែលអ្នកគ្រប់គ្រងគឺជាម្ចាស់
ទិន្នន័យ។
- ដំណើរការមានភាពចាំបាច់ដើម្បីការពារផលប្រយោជន៍សំខាន់ៗរបស់ម្ចាស់ទិន្នន័យ ឬរូបវ័ន្តបុគ្គល
ផ្សេងទៀត។
- ការដំណើរការមានភាពចាំបាច់សម្រាប់ការអនុវត្តភារកិច្ចដែលធ្វើឡើងដើម្បីផលប្រយោជន៍
សាធារណៈ ឬក្នុងការអនុវត្តសិទ្ធិអំណាចដែលបានប្រគល់ទៅឱ្យអ្នកគ្រប់គ្រង។
- ដំណើរការមានភាពចាំបាច់សម្រាប់គោលបំណងនៃផលប្រយោជន៍ស្របច្បាប់របស់អ្នកគ្រប់គ្រង ឬ ភាគីទីបី លើកលែងតែផលប្រយោជន៍ទាំងនោះត្រូវបានបដិសេធដោយផលប្រយោជន៍ និងសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ម្ចាស់ទិន្នន័យដែលទាមទារឱ្យការការពារទិន្នន័យផ្ទាល់ខ្លួន ជាពិសេសក្នុងករណីដែលម្ចាស់ទិន្នន័យគឺជាកុមារ។
តើអ្នកមានសិទ្ធិអ្វីខ្លះ?
អ្នកមានសិទ្ធិមួយចំនួនពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែល WPO ប្រមូល និងថែរក្សាទុក។ WPO ផ្តល់ជូនអ្នកនូវជម្រើសអំពីព័ត៌មានផ្ទាល់ខ្លួនដែលត្រូវប្រមូលពីអ្នកព័ត៌ របៀបប្រើប្រាស់ព័ត៌មាន និងរបៀបដែល WPO ទំនាក់ទំនងជាមួយអ្នក៖
- អ្នកអាចរំពឹងថា WPO នឹងប្រមូល និងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយយុត្តិធម៌ និងស្របតាមច្បាប់ពាក់ព័ន្ធ។
- អ្នកអាចជ្រើសរើសមិនផ្តល់ព័ត៌មានផ្ទាល់ខ្លួនទៅឱ្យ WPO ដោយមិនព្រមធ្វើប្រតិបត្តិការអេឡិចត្រូនិក។
- អ្នកអាចជ្រើសរើសមិនកំណត់លេខសម្គាល់ខូឃីស៍សម្រាប់កុំព្យូទ័ររបស់អ្នក។
- ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកអាចនឹងត្រូវប្រើប្រាស់សម្រាប់វិភាគស្ថិតិ និងរាយករាណ៍ក្នុងលក្ខណៈ ដែលមិនបង្ហាញអត្តសញ្ញាណរបស់អ្នកនៅក្នុងរបៀបណាមួយ។
- អ្នកអាចយល់ព្រមចំពោះការបញ្ចេញព័ត៌មានផ្ទាល់ខ្លួនណាមួយ ឬទាំងអស់របស់អ្នកទៅបុគ្គលណាម្នាក់ ឬអង្គភាពណាមួយ ដោយផ្តល់ការយល់ព្រមដល់ WPO បើមិនដូច្នេះទេ ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនឹងមិនត្រូវបានបញ្ចេញឡើយ លុះត្រាតែ WPO មានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការធ្វើដូច្នោះ។
- អ្នកអាចដកយកការយល់ព្រមដែលអ្នកបានផ្តល់ទៅឱ្យ WPO ពីមុន ឬដោយផ្អែកលើមូលដ្ឋានស្របច្បាប់ អ្នកអាចបដិសេធនៅក្នុងពេលណាមួយចំពោះដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឬប្រភេទទិន្នន័យណាមួយដែលគិតថាមានភាពរសើប។
- អ្នកមានសិទ្ធិប្រមូលផ្ដុំទិន្នន័យ (data portability) ដើម្បីឱ្យអ្នកអាចទាញយក និងប្រើឡើងវិញនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងផ្ទាល់ខ្លួនរបស់អ្នក។
- អ្នកមានសិទ្ធិស្នើសុំនៅពេលណាមួយដើម្បីកែតម្រូវកំហុសឆ្គងនៅក្នុងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលត្រូវបានប្រមូល និងដំណើរការដោយ WPO ។
- អ្នកមានសិទ្ធិដាក់ពាក្យប្ដឹងតវ៉ាទៅអាជ្ញាធរគ្រប់គ្រង។
- នៅក្នុងស្ថានភាពមួយចំនួន អ្នកមានសិទ្ធិស្នើសុំឱ្យមានដំណើរការមជ្ឈត្តកម្មដើម្បីដោះស្រាយវិវាទពាក់ព័ន្ធនឹងការប្រមូល ដំណើរការ ការរក្សាទុក និង/ឬការបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។
- ដោយយោងតាមលក្ខខណ្ឌច្បាប់ក្នុងស្រុក អ្នកមានសិទ្ធិ (ក) ស្នើសុំសិទ្ធិចូលមើល និងទទួលព័ត៌មានអំពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែល WPO បានប្រមូល និងរក្សាទុក (ខ) ធ្វើបច្ចុប្បន្នភាព និងកែតម្រូវភាពមិនត្រឹមត្រូវនៅក្នុងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និង (គ) ស្នើឱ្យប្លុក ឬលុបចោលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក តាមការសមស្រប។
- អ្នកមានសិទ្ធិស្នើឱ្យ WPO ឈប់ប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងព័ត៌មាន (ឧទាហរណ៍ ការផ្ញើព័ត៌មានទៅកាន់អ្នកតាមរយៈអ៊ីមែល ឬសារ SMS ដែលស្នើឱ្យផ្ដល់យោបល់លើផលិតផល និងសេវាកម្មរបស់ WPO ជាដើម) ដោយដកយកការព្រមព្រៀងរបស់អ្នក។ អ្នកអាចប្រើប្រាស់សិទ្ធិរបស់អ្នកដើម្បីដកការព្រមព្រៀងនេះនៅពេលណាមួយដោយទាក់ទងទៅ WPO។
ដោយអនុលោមតាមគោលការណ៍ការពារឯកជនភាព WPO ប្តេជ្ញាដោះស្រាយរាល់ការតវ៉ាពាក់ព័ន្ធនឹងការប្រមូល ឬការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ WPO ត្រូវស្ថិតនៅក្រោមអំណាចនៃការស៊ើបអង្កេត និងការអនុវត្តច្បាប់របស់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ។ បុគ្គលដែលស្នាក់នៅក្នុងសហភាពអឺរ៉ុបនិង/ឬ ប្រទេសស្វ៊ីសដែលមានសំណួរ ឬការតវ៉ាណាមួយពាក់ព័ន្ធនឹងគោលនយោបាយការពារឯកជនភាពរបស់យើង ជាដំបូងត្រូវទាក់ទងទៅ WPO តាមរយៈអ៊ីមែល៖ dataprotection@workplaceoptions.com
WPO បានប្តេជ្ញាចិត្តបន្ថែមទៀតនៅក្នុងការសហការជាមួយអាជ្ញាធរការពារទិន្នន័យសហភាពអឺរ៉ុប (DPA) និងស្នងការការពារទិន្នន័យ និងព័ត៌មានសហព័ន្ធស្វ៊ីស (FDPIC) អំពីបណ្តឹងការពារឯកជនភាពដែលមិនត្រូវបានដោះស្រាយពាក់ព័ន្ធនឹងទិន្នន័យដែលបានផ្ទេរពីសហភាពអឺរ៉ុប និងប្រទេសស្វ៊ីស។
ឯកជនភាពរបស់កុមារ
អនីតិជនត្រូវបានផ្តល់ជូននូវសេវាកម្មដោយផ្អែកតែទៅលើការយល់ព្រមពីឪពុកម្តាយ និង អាណាព្យបាលស្របច្បាប់ប៉ុណ្ណោះ។ យើងសូមលើកទឹកចិត្តឲ្យឪពុកម្តាយនិងអាណាព្យបាលស្របច្បាប់ត្រួតពិនិត្យមើលការប្រើប្រាស់អ៊ីនធើណេតរបស់កូនខ្លួន និង ជួយអនុវត្តគោលនយោបាយនេះ ដោយការណែនាំកូនរបស់ខ្លួនកុំឲ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួនតាមរយៈសេវាកម្មរបស់យើង ដោយមិនមានការអនុញ្ញាតពីឪពុកម្តាយ ឬ អាណាព្យាបាលស្របច្បាប់។ ប្រសិនបើអ្នកមានហេតុផលដើម្បីជឿថា កុមារដែលអាយុក្រោម 18 ឆ្នាំ បានផ្តល់ព័ត៌មានផ្ទាល់ខ្លួនមកឲ្យយើង សូមទាក់ទងមកយើង។ អ្នកក៏ត្រូវមានអាយុយ៉ាងហោចណាស់ 18 ឆ្នាំផងដែរ ដើម្បីយល់ព្រមនឹងការដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងប្រទេសរបស់អ្នក (នៅក្នុងប្រទេសខ្លះ យើងអាចអនុញ្ញាតឲ្យឪពុកម្តាយឬអាណាព្យាបាលរបស់អ្នកធ្វើដូច្នេះតាំងនាមឲ្យអ្នកបាន)។
សុវត្ថិភាពទិន្នន័យរបស់អ្នក
ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលបានផ្តល់មកឱ្យយើងនឹងត្រូវការពារសុវត្ថិភាពតាមរយៈការអនុវត្តវិធានការសុវត្ថិភាពបច្ចេកទេស និងគ្រប់គ្រងទាំងអស់ នៅក្នុងលក្ខណៈដែលព័ត៌មានទាំងនោះមិនអាចចូលមើលបានដោយភាគីទីបីដែលគ្មានការអនុញ្ញាត។ នៅពេលបញ្ជូនទិន្នន័យ ឬព័ត៌មានរសើបខ្លាំង គួរតែប្រើសេវា
ប្រៃសណីយ៍ ដោយសារអ៊ីមែលមិនអាចធានាសុវត្ថិភាពបានទាំងស្រុងឡើយ។
រយៈពេលរក្សាទុក
ទិន្នន័យផ្ទាល់ខ្លួនដែលអ្នកបានផ្តល់នឹងត្រូវរក្សាទុកដោយក្រុមការងាររបស់យើងក្នុងរយៈពេលប្រើប្រាស់
គេហទំព័រ ឬក្នុងករណីមានការផ្តល់ព័ត៌មាន សេវាកម្ម ឬការគាំទ្ររហូតដល់ការផុតកំណត់រយៈពេលរក្សាទុកស្របតាមគោលការណ៍មូលដ្ឋាននៃ GDPR និង BDSG នៅក្នុងវិសាលភាពដែលមានការអនុញ្ញាត។
ការរំលោភបំពានទិន្នន័យ
នៅក្នុងករណីដែលយើងដឹងថា សុវត្ថិភាពនៃកម្មវិធីនេះត្រូវបានខូច ឬ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ត្រូវបានបញ្ចេញមកក្រៅទៅកាន់ភាគីទីបីដែលមិនពាក់ព័ន្ធ ដោយសារតែសកម្មភាពខាងក្រៅ ដែលរួមមានជាអាទិ៍ ការវាយប្រហារសុវត្ថិភាព ឬ ការបោកប្រាស់ យើងសូមរក្សាសិទ្ធិចាត់វិធានការត្រឹមត្រូវតាមហេតុផល ដែលរួមមានជាអាទិ៍ ការស៊ើបអង្កេត និង ការរាយការណ៍ ព្រមទាំងការជូនដំណឹងទៅកាន់ និង សហការជាមួយនឹងអាជ្ញាធរអនុវត្តច្បាប់។ នៅក្នុងករណីនៃការរំលោភបំពានទិន្នន័យកើតមានឡើង យើងនឹងធ្វើការប្រឹងប្រែងដ៏សមហេតុផលផ្សេងៗដើម្បីជូនដំណឹងដល់បុគ្គលដែលរងការប៉ះពាល់ ប្រសិនបើយើងជឿថា មានហានិភ័យសមហេតុផលណាមួយដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ដោយសារតែការរំលោភបំពាននេះ ឬ ប្រសិនបើការជូនដំណឹងមិនត្រូវបានតម្រូវដោយច្បាប់នោះទេ។ នៅពេលយើងធ្វើ យើងនឹងផ្ញើអ៊ីម៉េលមួយដល់អ្នក។
ការបញ្ចេញព័ត៌មានតាមផ្លូវច្បាប់
យើងនឹងបញ្ចេញព័ត៌មានណាមួយដែលយើងប្រមូល ប្រើប្រាស់ ឬ ទទួលបាន ប្រសិនបើច្បាប់តម្រូវឬអនុញ្ញាត ដូចជាដើម្បីគោរពតាមដីកាកោះសាក្សី ឬក៏ដំណើរការផ្លូវច្បាប់ស្រដៀងគ្នា និង នៅពេលយើងជឿដោយសុទ្ធចិត្តថា ការបញ្ចេញព័ត៌មាននេះមានភាពចាំបាច់ដើម្បីការពារសិទ្ធិរបស់យើង ការពារសុវត្ថិភាពរបស់អ្នក ឬសុវត្ថិភាពរបស់អ្នកដទៃ ស៊ើបអង្កេតការបោកប្រាស់ ឬ ឆ្លើយតបទៅនឹងសំណើររបស់រដ្ឋាភិបាល។ នៅក្នុងករណីដែលយើងជួបប្រទះការផ្លាស់ប្តូរមុខជំនួញ ដូចជាការច្របាច់បញ្ចូលគ្នា ឬ ការទិញយកក្រុមហ៊ុនយើងដោយក្រុមហ៊ុនដទៃ ឬ ការលក់ចំណែកមួយឬចំណែកទាំងអស់នៃទ្រព្យរបស់វា គណនីអ្នកប្រើប្រាស់របស់អ្នក និង ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកអាចនឹងស្ថិតនៅក្នុងចំណោមទ្រព្យសម្បត្តិដែលត្រូវបានផ្ទេរ។
សំណួរ ឬការព្រួយបារម្ភផ្សេងៗទៀត
ប្រសិនបើអ្នកមានសំណួរ ឬការព្រួយបារម្ភណាមួយអំពីគោលនយោបាយឯកជនភាពរបស់យើង ឬការប្រមូលព័ត៌មានរបស់អ្នក អ្នកអាចទាក់ទងមកយើងគ្រប់ពេលវេលាតាមអាសយដ្ឋានដូចខាងក្រោម៖
Data Protection Officer of Workplace Options
Robert Niedermeier,
Data Business Services GmbH & Co. KG
dataprotection@workplaceoptions.com
សូមចងចាំថា អ៊ីម៉េលនេះមិនមែនជាវិធីទំនាក់ទំនងដែលមានសុវត្ថិភាពបំផុតនោះទេ។ ហេតុនេះហើយ យើងសូមណែនាំកុំឲ្យផ្ញើទិន្នរសើបផ្ទាល់ខ្លួនតាមអ៊ីម៉េលនៅក្នុងដំណាក់កាលដំបូង។
ដែនយុត្តាធិការ និងច្បាប់ពាក់ព័ន្ធ៖
ច្បាប់នៃរដ្ឋ Carolina ខាងជើងគ្រប់គ្រងលើសេចក្តីថ្លែងស្តីពីសិទ្ធិឯកជនភាពនេះ (“សេចក្តីថ្លែង”) នៅក្នុងវិសាលភាពដែលច្បាប់ទាំងនេះមិនត្រូវបានជំទាស់ដោយច្បាប់ក្នុងស្រុកពាក់ព័ន្ធដូចទៅនឹង GDPR សម្រាប់ម្ចាស់ទិន្នន័យនៅក្នុង EEA។ អ្នកយល់ព្រមដោយមិនអាចកែប្រែបានចំពោះយុត្តាធិការរបស់តុលាការដែលមានទីតាំងនៅក្នុងតំបន់ Wake នៃរដ្ឋ North Carolina សហរដ្ឋអាមេរិក សម្រាប់សកម្មភាពណាមួយដែលកើតចេញពី ឬពាក់ព័ន្ធនឹងសេចក្តីថ្លែងនេះ ប្រសិនបើមិនដូច្នោះទេ ច្បាប់ក្នុងស្រុកផ្ដល់ឱ្យអ្នកនូវសិទ្ធិដែលមិនអាចជៀសវាងបាននៅក្នុងការដាក់ពាក្យសុំទៅតុលាការក្នុងស្រុករបស់អ្នក។ ប្រសិនបើព័ត៌មាន និងឯកសារដែលបង្ហាញនៅលើគេហទំព័រនេះ រួមមានការលក់ទំនិញ (ដូចជាឯកសារ សៀវភៅ) នោះសិទ្ធិ និងកាតព្វកិច្ចដែលអ្នក ឬ WPO អាចមាន មិនត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីកិច្ចសន្យាសម្រាប់ការលក់ទំនិញអន្ដរជាតិ (“CISG”) ឡើយ ហើយការអនុវត្តនូវសិទ្ធិនោះមិនត្រូវបានរាប់បញ្ចូលឡើយ។ អ្នកអាចចូលទៅកាន់គេហទំព័រនេះពីតំបន់ណាមួយក្នុងពិភពលោក។ ប្រសិនបើការប្រើប្រាស់របស់អ្នកនូវ
អត្ថប្រយោជន៍ដែលផ្តល់ដោយគេហទំព័រនេះមានទំនាស់ជាមួយច្បាប់នៅក្នុងតំបន់របស់អ្នក នោះ WPO សូមស្នើអ្នកកុំប្រើគេហទំព័រនេះអី។ អ្នកត្រូវទទួលខុសត្រូវចំពោះការដឹង និងស្វែងយល់អំពីច្បាប់នៃតំបន់របស់អ្នក ក៏ដូចជាការអនុលោមភាពរបស់អ្នកចំពោះច្បាប់ទាំងនោះផងដែរ។
ការទទួលយល់ព្រមលើគោលនយោបាយនេះ
អ្នកទទួលស្គាល់ថា អ្នកបានអានគោលនយោបាយនេះរួចហើយ ហើយយល់ព្រមនឹងគ្រប់លក្ខខណ្ឌទាំងអស់របស់វា។ ដោយការប្រើប្រាស់កម្មវិធី/គេហទំព័រនេះ ឬ សេវាកម្មរបស់វា អ្នកយល់ព្រមនឹងគោរពតាមគោលនយោបាយនេះយ៉ាងខ្ជាប់ខ្ជួន។ ប្រសិនបើអ្នកមិនយល់ព្រមគោរពតាមលក្ខខណ្ឌនៃគោលនយោបាយនេះទេ អ្នកមិនត្រូវបានអនុញ្ញាតឲ្យប្រើ ឬ ចូលប្រើប្រាស់កម្មវិធី/គេហទំព័ររបស់យើង និង សេវាកម្មរបស់វាឡើយ។